ក្រោយពីលឺដំណឹងថា សង្កាត់សិត្បូក្រុងតាខ្មៅរងផលប៉ះពាល់ពីកូវិដ១៩! សប្បុរសជនមួយក្រុមចុះជួយប្រជាជននៅទីនោះ

ក្រោយពីលឺដំណឹងថា សង្កាត់សិត្បូក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នកឆ្លងជំងឺកូវិដ១៩ សរុបប្រមាណ១០០នាក់សប្បុរសជនមួយក្រុមហ៊ានរឿងនេះ ដោយលះបង់មិនខ្លាគ្រោះថ្នាក់ឡើយ ចុះជួយនិងផ្តល់អំណោយជាថ្នាំពេទ្យសម្រាប់ប្រជាជនក្នុងទឹកដីនេះ ដើម្បីចូលរួមទប់ស្កាត់និងការព្យាបាលកម្រិតបឋមពីការរីករាលត្បាតជំងឺកូវិដ១៩។

មានក្រុមហ៊ុនទឹកកកអនាម័យធំជាងគេមួយនៅកម្ពុជាដែលមានឈ្មោះថា Chamatharn Co, Ltd. ផលិតទឹកកក EVA Premium Ice បានបន្តធ្វើរឿងល្អមួយរបស់ខ្លួនចុះជួយនិងផ្តល់អំណោយជាថ្នាំពេទ្យសម្រាប់ប្រជាជនក្នុងទឹកដីសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជាមួយគ្នានោះ ក៏មានវត្តមានលោកជំទាវឧកញ៉ា សូ សុឃីម បានចូលរួមជាកត្តិយសជាមួយ ក្រុមហ៊ុន Chamatharn Co, Ltd. និងស្ថានីយទូរទស្សន៍លេខ៥ផងដែរ ដើម្បីធ្វើការឧបត្ថម្ភជាថវិកាបន្ថែមជួយដល់ប៉ុស្តិ៍រដ្ឋបាលដីសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

After Footer (Active) - damrei Mr1 Zone2

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រុមហ៊ុន Chamatharn Co, Ltd. ដែលមានផលិតទឹកកកអនាម័យ EVA Premium Ice អមដំណើរថ្នាក់ដឹកនាំជាច្រើនរូបនៃស្ថានីយទូរទស្សន៍លេខ៥ បានចុះជួបផ្ទាល់សុខទុក្ខទៅកាន់រដ្ឋបាលសាលាដីសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានជួបផ្ទាល់ក្រុមមន្ត្រីនៅទីនោះ ដើម្បីលើកទឹកចិត្តដល់អាជ្ញាធរ និង ប្រជាពលរដ្ឋក្នុងសង្កាត់នេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវិដ១៩។

លោក Apichart Duang-Art អគ្គនាយកក្រុមហ៊ុន Chamatharn Co, Ltd.(EVA Premium Ice) បានដឹកនាំក្រុមការងារជាច្រើនរូប ដោយបាននាំយកអំណោយជាច្រើន ទៅជួបផ្ទាល់ចៅសង្កាត់រងសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលលោក ជូន មន ដើម្បីធ្វើការថ្លែងអំណរគុណ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងតំបន់នេះបានខិតខំប្រឹងការងារកន្លងមក ជាពិសេសបានឈ្នះនឹងវិបត្តិកូវិដ១៩ ហើយក៏កំពុងបន្តព្យាបាលដល់ប្រជាពលរដ្ឋប្រមាណ១០០នាក់ដែលបានឆ្លងកូវិដ១៩ ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបានផងដែរ។

លោក Apichart Duang-Art បានបញ្ជាក់ថា ថ្ងៃនេះលោកនេះរួមគ្នាជាមួយក្រុមហ៊ុន Chamatharn Co, Ltd.ទឹកកកអនាម័យ EVA Premium Ice បាននាំយកអំណោយថ្នាំពេទ្យជាច្រើនប្រអប់ ដោយសរុបប្រមាណ១០កេះធំ មាន៨០០កញ្ចប់តូចៗ ដែលជាថ្នាំពេទ្យកម្រិតបឋមមានដូចជា ថ្នាំទឹក CISTEINE សេរ៉ូព្យាបាលអាការៈក្អក, ថ្នាំលេប SARA បំបាតអាការៈគ្រុនក្តៅនិងភាពឈឺចាប់, និងគ្រីមលាប DERMAHEU បំបាត់រោគអាឡែកស៊ី រមាស ស្រែង តាអក ទឹកស៊ីជើងតាមស្បែក ដោយថ្នាំទាំងបីមុខដើម្បីជួយសម្រួលដល់អាជ្ញាធរ ឬ សម្រាប់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងស្របពេលការពារការរីករាលដាលជំងឺកូវិដ១៩ ។

ជាមួយគ្នានោះ ក្រុមហ៊ុន Chamatharn Co, Ltd. (EVA Premium Ice) ក៏បាននាំយកអំណោយជាធុងទឹកកកសម្រាប់ទុកដាក់ភេសជ្ជៈ សម្រាប់ទុកជូនដល់សាលាសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទុកប្រើប្រាស់ក្នុងបំពេញភារកិច្ចផងដែរ។ លោកក៏បានជូនពរដល់ចៅសង្កាត់រងសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលលោក ជូន មន ព្រមទាំងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់សង្កាត់សិត្បូ ក្រុងតាខ្មៅទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច និងជាពិសេសយកឈ្នះជំងឺកូវិដ១៩ ដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព គ្មានជំងឺកូវិដ១៩ ។

ចៅសង្កាត់រងសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលលោក ជូន មន តំណាងឱ្យលោកចៅសង្កាត់ចេញមកជួបផ្ទាល់ដោយធ្វើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន Chamatharn Co, Ltd. (EVA Premium Ice) និងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ដែលបានចុះមកដោយផ្ទាល់ សួរសុខទុក្ខ និងជាពិសេសនាំយកអំំណោយថ្នាំពេទ្យយ៉ាងច្រើន ជូនដល់សាលាចៅសង្កាត់រងសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីធ្វើការចែកចាយទៅកាន់ប្រជាពលរដ្ឋនិងមន្ត្រីមូលដ្ឋាន កំពុងមានតម្រូវការចំបាច់ ហើយថ្នាំទាំងអស់នេះក៏អាចប្រើប្រាស់ ជូនដល់អ្នកកំពុងចត្តឡីស័កពីការរីករាលជំងឺកូវិដ១៩ផងដែរ៕