តារាប្រុស Edwin ត្រូវបានបញ្ជូនខ្លួនទៅតុលាការពីបទប្រើអំពើហិង្សាលើដៃគូរបស់ខ្លួន សុទ្ធ បញ្ចកា!

កាលពីពេលកន្លងមក សុទ្ធ បញ្ចកា បានបង្ហាញនូវភស្តុតាងស្លាកស្នាមលើរាងកាយជាច្រើន ដែលបានបង្ករដោយជនដៃដល់ អេដវីន ដែលត្រូវបានមហាជនស្គាល់ថាជាតារាសម្តែងប្រុសមួយរូប។

នៅថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ លោកអេដវីនត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការពីបទប្រើអំពើហិង្សា ក្នុងមាត្រាទី២២២ នៃក្រមព្រហ្មទណ្ឌ។ នៅពេលនេះ គឺកំពុងនៅក្នុងការស៊ើបអង្កេត ប្រសិនបើខាងតុលាការបានប្រមូលភស្តុតាងឃើញថា តារាប្រុសអេដវីនពិតជាបានប្រើអំពើហិង្សាលើនារីរងគ្រោះពិតមែននោះ លោកនឹងត្រូវទទួលទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចាប់ពី ៤លាន ទៅ ១០លានរៀល៕

After Footer (Active) - damrei Mr1 Zone2