ដូចនោះដូចមកពុម្ពតែមួយ Mew Nittha បង្ហាញមុខកូនស្រីក្នុងអេកូនិងយកមកប្រៀបធៀបជាមួយរូបកាលខ្លួននៅក្មេងដូចគ្មានខុស…! មានរូបភាព
ជាអ្នកម៉ាក់ដៃថ្មីទាន់សម័យល្បីឈ្មោះម្នាក់ទៀតនៅក្នុងសិល្បៈ សម្រាប់តារាសម្ដែងស្រីញញឹមស្រស់ Mew Nittha ដែលពេលនេះកំពុងតែពរពោះកូនដំបូងបាន 28សប្ដាហ៍ហើយ ហើយអ្នកម៉ាក់ក៏មានសម្រស់កាន់តែស្រស់ស្អាតឡើងៗ តាមតែអ្នកចូលមក comment ប្រាប់ថាបើមានកូនស្រីម៉ាក់និងកាន់តែស្អាតឡើង ខណៈពេលដែលលោកប្ដីយ៉ាងហៃសូ saint ក៏ធ្លាប់ប្រាប់ថា “សូមអោយស្អាតដូចម៉ាក់ៗ”
ហើយជាក់ស្ដែងថ្មីៗនេះ Mew Nittha ក៏បានចេញមកបង្ហាញរូបអេកូមុខកូនស្រីតូចអោយឃើញមុខច្បាស់ៗ ប្រៀបធៀបជាមួយនិងរូបភាពអ្នកម្ដាយកាលនៅពីក្មេង ព្រមទាំងនិយាយទៀតថា “តើវាយ៉ាងម៉េចនិង?? ដូចនោះដូច Mew ថាអូខេណា#Baby28weeks ទៅមើលនៅក្នុង Happy Mew ជាមួយគ្នាបន្ដណា”
រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលទៅ comment ពេញទឹកពេញដី ប្រាប់ក្នុងន័យតែមួយថាដូចអ្នកម៉ាក់បំផុត ការដៅពិតជាត្រឹមត្រូវណាស់ ដែលនិយាយថាចង់បានកូនស្រីអោយស្អាតដូចម៉ាក់ៗ
អត្ថបទដោយ : នីត្តា