កុំចេះតែហ៊ានថាគេសម្រកគីឡូ! Min Phichaya ញុំសាច់ជ្រូកអាំងសំញ៉ែងអោយមើលហើយបិតកន្ទុយដោយការ៉េមមួយដើមឡើងធំទៀតអោយដឹងថាគេញុំមិនធាត់មិនមែន…..! មានវីដេអូ

បន្ទាប់ត្រូវគេរិះគន់ថានាងស្គមខ្លាំងក៏ដោយសារតែសម្រកគីឡូ ព្រោះរូបភាពដែលឃើញនាងមានចង្កេះតូចស្ដើងហើយនិងឃ្លាដែលនិយាយពីខ្លួននាងមានត្រឹមតែ 39គីឡូក្រាម ទើបក្លាយជាហេតុដែលធ្វើអោយតារាសម្ដែងស្រី Min Phichaya បានទទួលរងការរិះគន់ជាខ្លាំងនៅលើវិស័យអនឡាយ

 

ហើយជាក់ស្ដែងនៅក្នុង IG story  @minpechaya ផ្ទាល់ខ្លួនបានមានការផុសវីដេអូបង្ហាញពីសកម្មភាពសប្បាយៗជាមួយមហាមិត្ត ខណៈពេលទាំងគូកំពុងមានក្ដីសុខនិងការញុំយ៉ាងឆ្ងាញ់ មានរបស់ញុំនៅពេញមុខ ទាំងមុខម្ហូបសម្រាប់អាំង សាច់ជ្រូកអាំងបីជាន់ រួមជាមួយនិងការ៉េម

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនិងហើយមហាមិត្តស្រីជាអ្នកថតវីដេអូខាងលើ ក៏មានទាំងបង្អាប់តារាល្បីគីឡូ 39 គីឡូទៀតថា “អ្នកណាថាសម្រកទម្ងន់ ក៏កាន់តែញុំសាច់ជ្រូកអាំង ខ្លាញ់បន្ទះធំៗពេញៗមាត់និង” ខណៈពេលដែល Min ក៏បាននិយាយបន្ថែមថា មានអ្នកប្រាប់ថាស្គមខ្លាំងពេក ចាំមើលស្អែកនេះ 45គីឡូហើយ ញុំតែជាតិខ្លាញ់”

អាចនិយាយបានថាជាការឆ្លើយតបចំពោះការរិះគន់ #សម្រកទម្ងន់ ច្បាស់ៗលំដាប់ 4K រហូតដល់ថ្នាក់ត្រូវទះដៃអោយភ្លាមៗតែម្ដងហើយ

អត្ថបទដោយ : នីត្តា