តារាស្រីនាង Ice សែនអាល័យលោកយាយជាទីគោរពលាចាកចៅរៀងរហូតហើយ!!

តារាសម្ដែងស្រីនាង Ice Apissada បង្ហោះរូបភាពប្រាប់រឿងសោកសៅក្នុងគ្រួសារ លោកយាយជាទីគោរពស្រលាញ់របស់នាងបានលាចាកចៅជារៀងរហូតហើយ។

រូបនាងពិតជាមានការអាល័យសោកស្ដាយលោកយាយជាខ្លាំង និងសូមជូនដំណើរលោកយាយជាលើកចុងក្រោយឲលោកយាយទៅកាន់សុគតិភព។ ដោយតារាស្រីនាង Ice បានឲដឹងផងដែរថាលោកយាយនាងបានបាត់បង់ជីវិតក្នុងវ័យ៩៥ឆ្នាំ កាលពីគាត់នៅរស់តែងនាំចៅមកដាក់បាត្ររាល់ព្រឹកឧទ្ទិសកុសលទៅដល់លោកតា ពេលនេះលោកយាយទៅចោលចៅហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ