ជាការពិតណាស់ចាប់តាំងពីពេលដែលតារាស្រី Kratae ចូលប្រឡូកក្នុងវិស័យសិល្បៈមក ហ្វេនៗនិងមហាជនគ្រប់គ្នាមិនដែលដឹងនិងឃើញតារាស្រីរូបនេះ បង្ហើបពីការដែលខ្លួនមានទំនាក់ទំនងស្នេហាម្ដងណានោះទេ។

ដោយឡែកទើបតែកាលពីពេលថ្មីៗនេះ ខណៈពេលដែលនាងបានឡើងនៅក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍មួយ ហើយក៏បានបង្ហើបថាខ្លួនមិនមែននៅម្នាក់ឯងនោះទេ តែនាងមានគូស្នេហ៍ និងមានទំនាក់ទំនងជាមួយគ្នារយៈពេល៨ឆ្នាំមកហើយ។
មិនត្រឹមតែប៉ុនណោះ តារាស្រីរូបនេះ ក៏បានរៀបរាប់ថា ដោយសារតែនាងនិងគូស្នេហ៍មានគោលដៅដូចគ្នា ដូច្នេះហើយទើបនាងនិងគូស្នេហ៍មិនទាន់គិតគូរឿងរៀបការ រងចាំរហូតដល់ការលក់របស់របរនាងទទួលបានចំណូលយ៉ាងច្រើនបន្ដិចសិន បាននាងនិងគូស្នេហ៍គិតគូរឿងនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី