ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនីស្រីសំបូរប្រជាប្រិយភាព កែវ សីហា ដែលបច្ចុប្បន្ននេះនាងតែងតែលេចមុខនៅក្នុងកម្មវិធីតន្រ្តីល្បីៗជាច្រើន ហើយក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនកាន់តែខ្លាំងផងដែរ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ជាមួយការបង្ហាញកាដូដែលជាសមាជិកថ្មីរបស់ខ្លួនគឺជារថយន្តស៊េរីទំនើបមួយគ្រឿង ដែលរថយន្តនេះមានតម្លៃប្រហែលខ្ទុង៤មឺុនដុល្លារ ហើយនាងក៏រៀបរាប់សារយ៉ាងដូច្នេះដែរថា៖
«Welcome My New Members សូមនាំលាភ នាំហេង នាំសំណាង នាំសុខសប្បាយចូលណា Thank u hubby and Thank My self»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗ រួមទាំងមិត្តភក្ដិនៅក្នុងសិល្បៈជាច្រើនបាននាំគ្នាចូលរួមអបអរសារទរចំពោះនិង និងសរសើរពីការខិតខំប្រឹងប្រែរបស់នាងយ៉ាងខ្លាំងទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី