ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងថៃភេទទី៣ Yoshi កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ ជាមួយរូបសម្រស់ដ៏ស្រស់ផូផង់របស់នាង ជាពិសេសរាល់ការតុបតែងខ្លួនរបស់នាងមើលទៅពិតជាទាក់ទាញគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់នាង ជាមួយការតុបតែងខ្លួនយ៉ាងប្លែក ដោយបានយករបស់ពណ៌ទឹកប្រាក់មកបិទនៅជិតភ្នែក និងស្ទាយ៍សក់យ៉ាងប្លែក មើលពិតជាទាក់ទាញ និងប្លែកភ្នែកខ្លាំង ធ្វើឲ្យហ្វេនៗឃើញហើយពិតជាភ្ញាក់ផ្អើលគ្រប់គ្នា។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែចាប់អារម្មណ៍ និងសរសើរតារាស្រីភេទទី៣រូបនេះ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលេងខ្លួនបែ្លកទៅៗ ធ្វើឲ្យហ្វេនៗមើលឡើងលែងចង់ស្គាល់តែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី