អ្នកគាំទ្របុកពោះអស់! Dan-Pattie ដើរលេងបន្ថែមភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិចនៅមាត់សមុទ្រឃើញដំបូងៗស្មានតែសុំខាងស្រី……! មានរូបភាព

ត្រលប់មកមានវគ្គផ្អែមល្ហែមៗធម្មតាវិញហើយ សម្រាប់គូស្នេហ៍តារាប្រុសរូបសង្ហានិងតារាស្រីស្រស់សោភា Dan Woravet និងសង្សាស្រី Pattie Angsumalin ក្រោយពីធ្វើអោយហ្វេនៗ ភ័យព្រួយមួយរយៈធំ ព្រោះស្ទើរតែមិនមានវគ្គរ៉ូមែនទិចឬរូបថតជាគូផុសជាច្រើនខែ

ហើយការវិលត្រលប់មកលើកនេះ Dan-Pattie កំពុងតែប្រឹងបន្ថែមភាពល្ហែមអោយគ្នាជាបន្ដបន្ទាប់ ដូចជាដំណើរកំសាន្ដជាក់ស្ដែងដែលទាំងគូ បណ្ដើរគ្នាទៅដើរលេងនៅសមុទ្រ ហើយខាងស្រីចែកចាយភាពស្រស់ស្រាយដល់ហ្វេនៗភ្លាមៗ ផ្លាស់ប្ដូរគ្នាថតរូបស្អាតៗអោយគ្នាទៅវិញទៅមក ហើយទាំងពីរនាក់ក៏ប្រើពេលវេលានៅជាមួយគ្នានៅឯសមុទ្រដ៏រ៉ូមែនទិច

After Footer (Active) - damrei Mr1 Zone2

ជាពិសេសកំលោះ Dan ដែលទាមទារចំណាប់អារម្មន៍ពីសង្សាស្រីនៅពេលនាងគិតតែមើលទេសភាព ដោយប្រើអូនសុនខជាដើរតួជំនួស តាមដែលខាងប្រុសបានសរសេរឃ្លាថា “ការទាមទារចំណាប់អារម្មណ៍ពីសង្សាដែលគិតតែពីសម្លឹងមើលទេសភាពរហូតដល់ថ្នាក់ភ្លេចមើលយើង អ្វីដែលល្អសម្រាប់យើងពេលនេះគឺថាធ្វើបាបសុនខរបស់សង្សា” ហើយខាងស្រីក៏មក comment ថា “ធ្វើបាបអូនបានតែកុំធ្វើបាប Neon ណា”

គួអោយស្រលាញ់តែមែនទែនហើយគូនេះ ហើយរូបដែលបានមកពី Pattie ដែលបានផ្ដល់ស្នាមញញឹមអោយខាងប្រុសជាមួយឃ្លាថា “ញញឹមផ្អែមល្ហែមដាក់អ្នកថតរូបដើម្បីអោយរីករាយបន្ទិចសិន @danworrawech”  

អត្ថបទដោយ : នីត្តា