ស្វាមី Chompoo ខូចណាស់ដែរនិងថ្ងៃកំណើតរបស់ភរិយាយករូបមកផុសឡើងនាងអត់យល់ថា…! មានរូបភាព

ជប់លៀងគម្រប់ខួបអាយុ 40 ឆ្នារួចរាល់និងកក់ក្ដៅបំផុតនៅក្នុងគ្រួសាររួមទាំងមានការធ្វើបុណ្យរួមគ្នានៅកាលពីព្រឹកកន្លងទៅនេះ សម្រាប់តារាស្រីស្អាតកូនពីរ Chompoo Araya ដែលរឿងនេះក្រៅពីទទួលបានឡានទំនើបតម្លៃខ្ទង់លានពីស្វាមីក្នុងថ្ងៃខួបកំណើតហើយ Nott Witsarut ក៏អោយខាតពេលក្នុងការជូនពរភរិយាដោយពាក្យផ្អែមល្ហែម ដូចរាល់ៗឆ្នាំ

ហើយជាក់ស្ដែង Nott Witsarut បានផុសសារនៅក្នុង ​IG @nottvisrut  ថា “Happy Birthday Mama. To infinity and beyond”  ព្រមទាំងតាំងចិត្តជ្រើសរើសរូបថតជាច្រើនរូបរបស់ភរិយាមកផុសអោយហ្វេនៗបានកោតសរសើរទៀតផង

After Footer (Active) - damrei Mr1 Zone2

ហើយខាងអ្នកម៉ាក់រូបស្រស់ Chompoo បានឃើញហើយដល់ថ្នាក់ទ្រាំមិនបានក្នុងការបង្អាប់ខ្លួនឯង ក៏ប្រញាប់ចូលទៅ comment បែបអៀនៗថា “ស្អាតគ្រប់រូបតែម្ដងហើយ”

ទាំងគួអោយស្រលាញ់ ផ្អែមល្ហែម ហើយកក់ក្ដៅបែបនេះ​គ្រប់គ្នាក៏ចង់ឃើញមុខកូនស្រីម្នាក់ទៀតឆាប់ៗនេះណាស់

អត្ថបទដោយ : នីត្តា