ក្រោយពីរួមរឹតដោយបំណុល “ទិនហ្វី” គ្រោងនឹងនាំយកស្នាដៃកំពូលកាលពីអតីតកាលរបស់លោក មកផលិតជាភាគ ២ ដើម្បីអាចដោះស្រាយបំណុលជីវភាព និងទណ្ឌកម្មវាសនា

មានព័ត៌មានចុះផ្សាយថាលោក Chiau Sing Chi (Stephen Chow) ប្រកាសនឹងផលិតខ្សែភាពយន្តសម្រាប់ផលិតកម្ម Tencent Video ដើម្បីជ្រៀតចូលទីផ្សារភាពយន្តតាមអ៊ិនធឺរណែត។ ហើយគាត់ប្រហែលជានឹងនាំយករឿង Kung Fu Hustle មកបង្កើតជាភាគ ២ ក្រោយកាលពីថ្មីៗនេះសមិទ្ធផលរបស់លោកចាប់ផ្តើមរកលុយបានតិចទៅៗ ហើយខ្លួនគាត់ផ្ទាល់ក៏ចាប់ផ្តើមមានបញ្ហាផ្នែកហិរញ្ញវត្ថុដែរ ។

លោក Chiau Sing Chi ដែលទើបតែឈានចូលវ័យ ៥៩ ឆ្នាំ កាលពីថ្ងៃទី ២២ ខែមិថុនាកន្លង នឹងធ្លាប់ជាតារាសម្តែងមួយរូបដែលត្រូវបានគេដាក់ឈ្មោះឲ្យថាជា “ស្តេចកំប្លែង” ។ លុះនៅពេលលោកងាកមកចាប់អាជីពជាអ្នកផលិតរឿងវិញ លោកក៏ទទួលបានជោគជ័យ ដែលរកលុយបានច្រើនយ៉ាងមហាសាលដែរ ។ប៉ុន្តែនាពេលថ្មីៗនេះ ខ្សែភាពយន្តរបស់លោកក៏ចាប់ផ្តើមរកលុយបានតិចទៅៗ រហូតដល់មានព័ត៌មានចុងក្រោយថា គាត់អាចនឹងជ្រើសរើសស្នាដៃល្បីល្បាញកាលពីអតីតកាលរបស់លោកមកបង្កើតភាគបន្ត ។

After Footer (Active) - damrei Mr1 Zone2

រីឯបញ្ហាលុយកាក់ដែលកើតឡើងនោះ បណ្តាលមកពីលោក Chiau Sing Chi ត្រូវក្រុមហ៊ុនមកចិនដីគោក Shanghai New Culture Media ប្តឹងពីបទបំពានកិច្ចសន្យា។

ក្រោយពីលោក Chiau Sing Chi មិនអាចបង្កើតខ្សែភាពយន្តឲ្យចំណេញប្រាក់បានយ៉ាងតិច ១.០៤ លានយ័នក្នុងរយៈពេល ៣ ឆ្នាំដូចកិច្ចសន្យា។

នោះក៏ដោយសារខ្សែភាពយន្តមុនៗ ចំនួនពីររបស់លោកគឺ Journey to the West: The Demons Strike Back (2017) និង The New King of Comedy (2019) រកលុយបានតិចជាងការរំពឹងទុក ហើយរកបានត្រឹមតែ ៦២០ លានយ័នប៉ុណ្ណោះ។

ជាលទ្ធផលលោក Chiau Sing Chi ត្រូវបានក្រុមហ៊ុនខាងលើប្តឹងទាមទារសំណងចំនួន ៨៤០ លានយ័ននៅទីបំផុត ។

លើសពីនេះទៅទៀត The Mermaid 2 ជាស្នាដៃមួយផ្សេងទៀតរបស់លោក ដែលថតនៅឆ្នាំ ២០១៨ ក៏មិនបានចេញផ្សាយដូចការគ្រោងទុកទៀតនោះ ទើបធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ខ្សែភាពយន្តនេះអាចមានបញ្ហា។

លុះរហូតមកដល់សព្វថ្ងៃរឿងមួយនេះ នៅតែមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ទោះបីជាមានព័ត៌មានថា វាអាចនឹងត្រូវបានចេញផ្សាយនៅឆ្នាំក្រោយក៏ដោយ ។

ទៀតសោត សារព័ត៌មានហុងកុងក៏បានដកស្រង់ព័ត៌មានពីការចុះបញ្ជីដីធ្លីនៅហុងកុង  មានការបង្ហើបឱ្យដឹងថា ដោយសារតែមានបញ្ហាហិរញ្ញវត្ថុ លោក Chiau Sing Chi សម្រេចចិត្តបញ្ចាំផ្ទះប្រណីតទំហំ ៥៣០ ម៉ែត្រការ៉េ ជាមួយក្រុមហ៊ុន JPMorgan Chase ទៀតផង ។

ហើយមានព័ត៌មានចុងក្រោយបំផុតក៏លេចឮមកថា លោក Chiau Sing Chi បានប្រកាសសហការផលិតខ្សែភាពយន្ត ជាមួយក្រុមហ៊ុន Tencent Video ដើម្បីវាយលុកទីផ្សារភាពយន្តអនឡាញចិន ។

ហើយវាក៏ជាខ្សែភាពយន្តដែលចំណាយតិចជាង ស្នាដៃទូទៅរបស់លោក Chiau Sing Chi ដែរ ។ បើទោះបីជាមិនមានព័ត៌មានលំអិតក៏ដោយ ក៏សារព័ត៌មានហុងកុងជឿជាក់ថា ស្នាដៃមួយក្នុងចំណោមស្នាដៃដែលលោកនឹងធ្វើនោះគឺរឿង Kung Fu Hustle ២ ។

Kung Fu Hustle ជាខ្សែភាពយន្តប្រភេចក្បាច់គុន kung fu របស់លោក Chiau Sing Chi គឺជាខ្សែភាពយន្តដែលធ្លាប់ទទួលបានពានរង្វាន់យ៉ាងច្រើន ហើយវាក៏ជាខ្សែភាពយន្តដែលនាំយកទៅបញ្ចាំងនៅដល់សហរដ្ឋអាមេរិកទៀតផង ។

ទន្ទឹមនឹងនោះ កន្លងមកក៏ធ្លាប់មានលេចឮព័ត៌មានមកថា លោក Chiau Sing Chi មានគម្រោងផលិត Kung Fu Hustle 2 ជាយូរមកហើយ ប៉ុន្តែខ្សែភាពយន្តនេះប្រហែលជា មិនបង្ហាញផ្ទាល់ពីភាគដំបូងទេ ផ្ទុយទៅវិញវានឹងលេចចេញក្នុងន័យស្រដៀងគ្នា ដែលកើតឡើងនៅសម័យទំនើបវិញ ៕

ប្រភព៖ Mgronline