តារាសម្ដែង Rain បានឲ្យដឹងថាលោកទទួលបានប្រាក់ចំណេញ ២៩ លានដុល្លារ បន្ទាប់ពីលក់អគារពាណិជ្ជកម្មរបស់គាត់នៅ Cheongdam ក្នុងទីក្រុងសេអ៊ូល
គូស្នេហ៍តារាសម្តែងលោក Rain និងអ្នកនាង Kim Tae Hee បានបង្ហាញម្តងហើយម្តងទៀតថា តើពួកគេមានភាពឆ្លាតវៃយ៉ាងណាជាមួយនឹងការវិនិយោគរបស់ពួកគេ។

ពួកគេ គឺជាអ្នកមានទ្រព្យស្តុកស្តម្ភ និងស្ថិតក្នុងក្រុមតារា K-Pop មានទ្រព្យច្រើនជាងគេបំផុតក្នុងប្រទេសកូរ៉េ ដោយមានទ្រព្យសម្បត្តិសរុប ៧៣ លានដុល្លារ ហើយបានធ្វើសន្និសីទការសែតជាច្រើនឆ្នាំសម្រាប់ប្រាក់ចំណេញពីការលក់អាគាររបស់ពួកគេ ។
ថ្មីៗនេះ Rain បានលក់អគារពាណិជ្ជកម្មរបស់គាត់នៅតំបន់ Cheongdam ក្នុងទីក្រុងសេអ៊ូលក្នុងតម្លៃ ៤៤ លានដុល្លារនៅឆ្នាំនេះ ។ គាត់បានទិញវាកាលពីឆ្នាំ ២០០៨ ក្នុងតម្លៃ ១៥ លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ។ នោះអាចរកបានដល់ ២៩ លានដុល្លារ ក្នុងប្រាក់ចំណេញ ។

អ្នកជំនាញបានចង្អុលបង្ហាញថា Rain ប្រហែលជាមិនទទួលបានផលចំណេញ ដូចដែលអ្នកគិតនោះទេ។ គាត់បានចំណាយជិត ៧,១ លានដុល្លារ ដើម្បីជួសជុលអគារនេះនៅពេលគាត់បានទិញវាដំបូង។ លើសពីនេះទៀតគាត់ត្រូវបង់ពន្ធលើអចលនទ្រព្យដែលមិនត្រូវបានបង្ហាញ។
មុនពេលលក់អគារនេះ Rain ត្រូវបានគេជឿជាក់ថានឹងទទួលបានប្រាក់ ៨៨,៥ លានដុល្លារ ក្នុង ១ ខែពីអ្នកជួលអាគារនេះ ដែលរួមមានទាំងហាងកាហ្វេ និងម្ចាស់ហាងកែសម្ផស្សជាដើម ៕
ប្រភពពី៖todayonline

 
			