Yaya ផុសរូបគូផ្អែមល្ហែមជាមួយ Nadech តែបែរជាមានការរិះគន់រឿងរូបគូខ្លះៗឃើញអោយតែខាងស្រីផុសចុះ….! មានរូបភាព
តាំងចិត្តផុសរូបស្វីតៗដើម្បីបង្អួតអោយហ្វេនៗដែលកំពុងតាមដានក្នុង IG @urassayas អោយបានបាត់នឹកខ្លះ សម្រាប់តួឯកស្រី Yaya Urasaya ជាមួយសង្សាកំលោះ Nadech Kugimiya ទោះបីជាសរសេរឃ្លាត្រឹមតែរូប emoji រូបស្ករគ្រាប់ តែចំនួនអ្នកឡាយច្រើនណាស់ព្រោះតែភាពគួអោយស្រលាញ់របស់អ្នកទាំងពីរនិងឯង
ដោយក្រោយមកខាង Nadech ក៏បានចូលទៅ comment រូប emoji ដែលជាសញ្ញាក្នុងការដឹងតែពីរនាក់ប៉ុណ្ណោះ ប៉ុន្ដែបែរជាមានអ្នកចូលទៅសម្ដែងការយល់ឃើញក្នុងន័យថា ហេតុអ្វីមួយរយៈដូចជាមិនសូវឃើញខាងប្រុសផុសរូបគូសោះចឹង មានតែខាងអូន Yaya តែនាក់ដែលព្យាយាមផុសរូបញឹកញាប់
ចំណែកឯអ្នកគាំទ្រដែលបានឃើញក៏ប្រញាប់ចូលទៅចង្អុលបង្ហាញភ្លាមៗថា ប្រសិនបើជាអ្នកគាំទ្រពិតមែន ច្បាស់ជាដឹងភ្លាមៗថាមួយគូនេះផ្អែមល្ហែមមិនថយចុះបន្ទិចណានោះទេ ទោះបីជាមួយរយៈពេលខ្លះមិនមានរូបគូអោយឃើញ ប៉ុន្ដែធានារឿងស្នេហាដែលប្រគល់ជូនអោយគ្នាមិនមានសាបអីតិចទេចា
អត្ថបទដោយ : នីត្តា