តារាប្រុសវ័យក្មេង Nicky Nachat ដែលកំពុងតែមានប្រជាប្រិយភាពសម្រាប់ការធ្វើវីដេអូ Vblog របស់ខ្លួនជាមួយនឹងគូស្នេហ៍ និងការសម្តែងរឿងភាគផងដែរ។
ហើយកាលពីពេលថ្មីៗនេះ លោកទើបតែសម្រេចនូវក្តីប្រាថ្នារបស់លោកមួយដែលទើបតែទិញបានផ្ទះថ្មីមួយ ដែលបានដោយការខិតខំប្រឹងប្រែងដោយកំលាំងញើសឈាមខ្លួនឯង ហើយបានធ្វើអោយមហាជនជាច្រើនបានកោតសសើរនូវការខិតខំរបស់លោក។
អ្វីដែលពិសេសគឺលោកតែងតែមានគូស្នេហ៍នៅចាំគាំទ្រលោកពីក្រោយខ្នងជានិច្ច ដែលនេះពិតជាមានក្តីសុខខ្លាំងណាស់ហើយ ដែលអាចសម្រេចក្តីប្រាថ្នាទាំងនៅក្មេងបែបនេះ៕
 
			 
						





