មានដំណឹងល្អមែនទេ! Put-Jui នាំគ្នាសំរុកចូលទៅបេះផ្លែស្វាយក្នុងចាំការមកធ្វើទឹកត្រីស្ករញុំា….គ្រប់គ្នាសង្ស័យនិងសួរថាចាញ់កូនឬ….! មានរូបភាព
ត្រលប់ទៅប្រើជីវិតរស់នៅជាប់និងធម្មជាតិបែបសប្បាយៗ នៅឯកសិដ្ឋាន ហើយចាត់ទុកដូចជាសាកថ្មីសាកថាមពលដល់រាងកាយខ្លួនឯងផងដែរ សម្រាប់គូស្នេហ៍ផ្អែមល្ហែម Put-Putthichai និងភរិយា Jui-Warataya
ជាក់ស្ដែង Put-Putthichai បានបង្ហាញវីដេអូតាម IG @push_dj ខណៈពេលកំពុងនាំភរិយាដើរប៉េះស្វាយនៅក្នុង កសិដ្ឋាន បែបសប្បាយៗព្រមទាំងមានឃ្លាបញ្ជាក់ទៀតថា “មានអ្នកចង់ញុំស្វាយទឹកត្រីផ្អែម @warattaya #កសិដ្ឋាន”
ក្រៅពីហ្វេនៗអ្នកគាំទ្រ ឃើញហើយហូរទឹកមាត់ចង់ញុំស្វាយទឹកត្រីផ្អែមភ្លាមៗហើយ នៅមានអ្នកសង្ស័យនឹងចូលទៅ comment សួរខាងស្រីកំពុងមានទាយាតតូច ហើយញុំរបស់ចាញ់កូនមែនទេ ព្រោះប្រសិនបើយ៉ាងនោះមែន អ្នកគាំទ្រត្រៀមនិងថេកពេញ IG ហើយចា
អត្ថបទដោយ : នីត្តា














