គ្រាន់តែថតក្បាច់រាំបង្ហោះនៅលើបណ្តាញសង្គម Youtube បានធ្វើអោយពីរនាក់បងប្អូន Ranz Kyle និង Niana កើបលុយបានមិនចេះតិចទេ ដល់ថ្នាក់អាចទិញនូវឡានទំនើបដោយប្រើប្រាស់លុយពីការបង្ហោះវីដេអូរាំរបស់ពួកគេថែមទៀតផង។
ហើយចំនួនហ្វេនរបស់ពួកគេគឺមិនតិចជា ១០លាននាក់នោះទេ អ្វីដែលពិសេសទៀតនោះគឺពន្លកថ្មីរបស់គ្រួសារនេះក៏ចាប់ផ្តើមធំហើយ និងទេពកោសល្យមិនចាញ់បងប្រុសបងស្រីនោះទេ។ សូម្បីតែមុខមាត់ក៏ស្រស់ស្អាតគួរអោយស្រឡាញ់ខ្លាំងណាស់ដែរ Natalia Guerrero ក៏កំពុងតែអង្រួនបេះដូងហ្វេនមិនតិចនោះទេ សម្រាប់សមត្ថភាពក្នុងការរាំនិងរូបរាងដ៏គួរអោយស្រឡាញ់របស់នាង៕
 
			 
						













