ទើបតែសម្រាលបានកូនប្រុសដ៏ស្រស់ស្អាតមួយ ពេលនេះតារាស្រី Gale Rada បែរជាកើតមានជំងឺមួយនេះទៅវិញ!

គូស្វាមី Gale Rada ដែលទើបតែទទួលបានចំណងកូនប្រុសដ៏គួរអោយស្រឡាញ់មួយរូប ដែលធ្វើអោយចំណងអាពាហ៍ពិពាហ៍មួយនេះរឹតតែមានភាពកក់ក្តៅនិងមានសុភមង្គល។

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ នាងបានទទួលរងនូវជំងឺមួយដែលអាចមានបញ្ហាយ៉ាងខ្លាំងដល់សុខភាពរបស់នាង គឺនាងបានធ្វើការពិនិត្យហើយលទ្ធផលគឺនាងមាន ដុំសាច់មួយនៅសុដន់ខាងឆ្វេងរបស់នាង ដែលបណ្តាលអោយមានការស្ទះពិបាកក្នុងការបញ្ចូលទឹកដោះសម្រាប់កូនប្រុស។

After Footer (Active) - damrei Mr1 Zone2

នេះគឺជាដំណឹងដ៏គួរអោយបារម្ភមែនទែនសម្រាប់នាងនិងគ្រួសារ ហើយធ្វើអោយហ្វេនៗជាច្រើនបានផ្ញើសារសួរសុខទុក្ខអំពីបញ្ហាសុខភាពរបស់នាង ហើយនាងក៏បានឆ្លើយតបបង្ហាញថា នាងនៅត្រូវការតាមដានពិនិត្យជាបន្តទៀតដើម្បីអោយបានដឹងច្បាស់ថា ដុំសាច់នេះនឹងអាចមានការលូតលាស់ទៀតរឺយ៉ាងណានោះ៕