ត្រូវរិះគន់ធ្ងន់តែម្ដង សម្រាប់តារាសម្ដែងស្រី Taew Nataporn បន្ទាប់ពីសាម៉ីខ្លួនស្ថិតក្នុងរយៈពេលឃុំខ្លួនដើម្បីការពារខ្លួនពីជំងឺកូវីដ-19 ក្រោយពីបានជិតស្និតជាមួយ pancake ដែលទើបនិងប្រកាសថាឆ្លងកូវីដ-19 តែបែរជាមានរូបភាពផ្ទាល់ខ្លួនដើរដឹងឆ្កែដើរលេងយ៉ាងសប្បាយនៅក្នុងភូមិ ធ្វើអោយគ្រប់គ្នាសង្ស័យថា ឃុំខ្លួនហើយនៅអាចចេញមកក្រៅផ្ទះបានដែរឬ បែបនេះជាការឃុំខ្លួនបែបថ្មី ហើយនាំគ្នាត្រិះដៀលថា ឃុំជាច្រើនលើក លើកមុនក៏មានការរិះគន់ ហើយលើកនេះក៏មានទៀតគ្មានចេះដឹងអ្វីសោះឡើយមែនទេ
រូបភាពបន្ទាប់ពីមានការរិះគន់ កញ្ញា Taew បានចេញមកទទួលស្គាស់ថាខ្លួនឯងបាននាំឆ្កែចេញដើរពិតមែន គ្រាន់តែក្នុងបរិវេនមុខផ្ទះប៉ុណ្ណោះ តែខ្លួននាងមិនបានជួបនិងអ្នកណាមិនបានឃើញនរណាឡើយ ដោយអ្នកម៉ាក់ឃើញ Taew កំពុងដើរក៏និយាយកាចប្រញាប់អោយចូលផ្ទះភ្លាម ព្រមទាំងសុំទោសគ្រប់គ្នា ដែលធ្វើអោយព្រួយបារម្ភ
ជាក់ស្ដែង (1 កក្កដា 2021) កញ្ញា Taew ក៏ចេញមកបញ្ជាក់ម្ដងទៀត បន្ទាប់ពីចេញមកផុសកំណត់ចំណាំរូបភាពដែលទាក់ទងនឹង នាយកដ្ឋានត្រួតពិនិត្យជំងឺ តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះដែលត្រូវបានប្រើដើម្បីកំណត់ថាតើនរណគួតែត្រូវពិនិត្យរកកូវីដ ហើយសាម៉ីខ្លួនក៏បានគូសរង្វង់ក្រហមច្បាស់ៗក្រុមហានិភ័យទាប ដោយមានការរងចាំអធិប្បាយថា ក្រុមមនុស្សនេះគឺជាអ្នកដែលនៅជិតនិងអ្នកជម្ងឺ តែពាក់ម៉ាស់ការពារ ឬអ្នកដែលនៅឆ្ងាយពីអ្នកជម្ងឺជាង 1ម៉ែត្រ ហើយសូមធ្វើការណែនាំថា មិនចាំបាច់ឃុំខ្លួន មិនចាំបាច់ពិនិត្យរកកូវីដ តែសង្កេតអាការៈ 14 ថ្ងៃ
អត្ថបទដោយ : នីត្តា












