តារាសម្ដែងស្រីជើងចាស់ពីរនាង Pang Ornjira ប៉ះគ្នានឹងតារាស្រីស្រករក្រោយនាង Namwan Raknapak ធ្វើឲអ្នកគាំទ្រភ្ងាក់ផ្អើលមិនស្ទើរស្មានថាឈ្មោះគ្នាទៅហើយ ក្រោយឃើញពាក្យជេរដឺដងដាក់គ្នាតាមបណ្ដាញសង្គម។
ដោយតារាស្រីនាង Namwan បានសសេរទៅកាន់តារាស្រីនាង Pang ថាផ្ញើរដល់តារារាមច្បងម្នាក់បើចង់ប៉ះគ្នាមកជួបផ្ទាល់បាន កុំខ្លាំងតែក្នុងកញ្ចក់ ខាងនេះខាងក្រៅកញ្ចក់ទូរទស្សន៍ក៏បានខាងក្នុងក៏បាន ស្អប់ពួកមីងចាស់ៗនៅធ្វើខ្លួនដូចស្រីពេស្យា។ ហើយតារាស្រីនាង Pang ក៏បានបង្ហោះក្នុងបណ្ដាញសង្គមខ្លួនឯងវិញថា ផ្ញើរដល់តារាស្រករក្រោយម្នាក់ បើនៅផ្ទះមានកញ្ចក់យកមកឆ្លុះមុខខ្លួនឯងឲបានច្រើនដងផង កុំឲភ្លេចកុំកំណើតដើម។
ក្រោយឃើញពាក្យដឺដងរបស់អ្នកទាំងពីរធ្វើឲអ្នកគាំទ្រទាំងសងខាងមានការភ្ញាក់ផ្អើលស្មានថាទាំងគូកំពុងមានជំលោះពាក្យសំដីយ៉ាងក្ដៅគគុកដាក់គ្នា តែមិនមែនដូចច្នេះតារាស្រីទាំងពីរដួងក៏ប្រញាប់មកបង្ហើបប្រាប់វិញផងដែរថានេះជាការផ្សព្វផ្សាយរឿងភាគថ្មីរបស់អ្នកទាំងពីរ រឿងនេះខ្លាំងប៉ះខ្លាំងដឹងតែកក្រើកតែម្ដង។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ



