ករណីភ្លើងឆេះរោងចក្រមួយកន្លែងក្នុងខេត្ដ Samut Prakan ប្រទេសថៃធ្វើឲមានការភ្ញាក់ផ្អើលដល់់ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់នោះ និងបណ្ដាលឲមានការជម្លៀសប្រជាជនជុំវិញនោះចេញពីទីលំនៅភ្លាមៗជៀសវៀងរកផលប៉ះពាល់សុខភាព។ ព្រោះក្រៅពីភ្លើងឆាបឆេះរោងចក្រក៏មានការផ្ទុះសារធាតុគីមី២០០០០លីត្រ ក្នុុងរោងចក្រដែលបានសាយភាយពេញផ្ទៃអាកាសជុំវិញ យ៉ាងហោចណាស់អ្នករស់នៅក្បែរនេះ៥គីឡូម៉ែតត្រូវធ្វើការចាកចេញពីផ្ទះមួយរយះសិន។
ក្នុងចំណោមអ្នកដែលត្រូវជម្លៀសចេញពីផ្ទះក្នុងនោះក៏មានតារាប្រុសស្រីក្នុងសិល្បះថៃ៣រូបផងដែរដែលរស់នៅតំបន់ជិតនោះមាន តួឯកប្រុសលោក Tono Pakin តួឯកប្រុសលោក Toomtam Yuttana និងតួឯកស្រីនាង Nycha Nuttanicha ដែលត្រូវរងការប៉ះពាល់ការផ្ទុះរោងចក្រលើកនេះផងដែរ។
Tono
Nycha
Toomtam
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ