លេងសើចៗផ្ទះ80លាន…! Baifern នាំទៅមើលផ្ទះក្នុងសុបិន្ដ 80 លានកំពុងតែសាងសង់ ប្រាប់គ្មានសល់ទាំងតាំងពីដើមរហូតដល់ចប់!!! មានរូបភាព

Baifern Pimchanok បង្ហាញរូបភាពផ្ទះក្នុងក្ដីស្រម៉ៃ ប្រាប់ថាទាក់ទងទិញខ្លួនឯង ចេញម៉ូតខ្លួនឯង មិនយូរទៀតទេនិងបានរើចូលទៅនៅជាផ្លូវការហើយ

តារាសម្ដែងស្រីអារម្មណ៍ល្អ Baifern Pimchanok នាំដើរមើលពេញទីធ្លារផ្ទះដែលកំពុងស្ថិតក្នុងការសាងសង់បានជិតពាក់កណ្ដាលហើយ ដោយនៅក្នុង FERNZONE  យូធូប  EP.ផ្ទះក្នុងសុបិន្ដរបស់ Baifern ជាង 80លាន!!! គឺជាវគ្គ EP. ដំបូងដែល Baifern បានធ្វើ content ជាផ្លូវការឡើងមក

After Footer (Active) - damrei Mr1 Zone2

ចាប់ផ្ដើមដោយការនាំដើរមើលផ្ទះក្នុងសុបិន្ដដែលកំពុងសាងសង់ សូមប្រាប់ថាទោះបីជាមិនទាន់រួចរាល់តែក៏អាចដឹងបានថាអស្ចារ្យណាស់ ហើយម្ចាស់ផ្ទះបាននិយាយរៀបរាប់ថាជាមនុស្សចូលចិត្តរស់នៅជាមួយធម្មជាតិចូលចិត្តដើមឈើទើបចង់សង់ផ្ទះតាមស្ទាយដែលខ្លួនចូលចិត្ត ហើយចង់មានកន្លែងដាំដើមឈើខ្លួនឯង ក្រោយមកនាងរកបានទីតាំងបណ្ដើរអធិស្ឋានបណ្ដើរថាអោយជួបទីតាំងដីដែលត្រូវចិត្ត

បង្ហាញថាគ្រប់យ៉ាងបានដូចចិត្ត Baifern បានចរចារទិញបានជោគជ័យ ក្រោយមកទៀតបានអោយស្ថាបនិកចេញម៉ូតផ្ទះក្នុងក្ដីស្រម៉ៃអោយនូវអ្វីដែលនាងប្រាប់ ប្រាប់ថាមិនសុំអ្វីច្រើនទេចង់បានតែទ្វានិងបង្អូចកោងតែប៉ុណ្ណឹង

បន្ទាប់ពីគ្រប់គ្នាបានឃើញរូបភាពខ្លះៗ ផ្ទះរបស់ Baifern ដែលមានផ្ទៃលាតសន្ធឹង 275 ម៉ែត្រការ៉េរបស់នាងហើយ នាំគ្នាទះដៃអោយជាកំលាំងចិត្តព្រោងព្រាត និងអបអរសម្រាប់ការរូចរាល់និងក្លាយទៅជាការពិតក្នុងពេលឆាប់ៗនេះ

អត្ថបទដោយ : នីត្តា