បងលែង single ទៀតហើយ! Crane Prama មិនលែងនៅទំនេរទៀតហើយ បើកបង្ហាញមុខមិត្តស្រីយ៉ាងច្បាស់ៗកំពុងមើលចិត្តគ្នាជាមួយតារាបង្ហាញម៉ូត….! មានរូបភាព

នៅទំនេរជាយូរ ទីបំផុតតារាសម្ដែងប្រុសកំលោះអារម្មណ៍ល្អ Crane Prama បេះដូងលែងទំនេរទៀតហើយ មានស្រីស្អាតមកចាប់ចងទុកធ្វើអោយពិភពលោកក្លាយទៅជាពណ៌ផ្កាឈូកអស់គ្មានសល់ បន្ទាប់ពីមុននេះសាម៉ីខ្លួនបានផុសរូបគូខ្លួនឯងជាមួយនិងនារីម្នាក់ដែលគ្រប់គ្នានាំគ្នាចូលទៅសួរថានារីម្នាក់និងគឺជានរណា

ហើយជាក់ស្ដែង Crane ក៏ឆ្លើយតបវិញភ្លាមៗដោយមិនចាំយូរ បើកបង្ហាញមុខអោយបាត់សង្ស័យថាខ្លួនកំពុងមើលចិត្តគ្នាជាមួយតារាបង្ហាញម៉ូតឈ្មោះ  Mishima Risa ធ្វើអោយហ្វេនៗអ្នកគាំទ្រ សើចជាខ្លាំង

After Footer (Active) - damrei Mr1 Zone2

ខណៈពេលជាមួយគ្នា facebook ខាងស្រីក៏បានបង្ហាញឡើងថាកំពុងទាក់ទងគ្នាជាមួយនិង Prama មានមិត្តភ័ក្ដនាំគ្នាចូលទៅបង្អាប់ជាច្រើនតែម្ដងហើយ

អត្ថបទដោយ​ : នីត្តា