ឃើញស្អាតចឹងមិននឹកស្មានថាស្រលាញ់ស្រីដូចគ្នា! Kratae R Siam បើកចិត្តនិយាយការពិតទាំងទឹកភ្នែកធ្លាប់លេបថ្នាំចង់សម្លាប់ខ្លួនថែមទាំងស្នេហាដំបូង….! ​មានរូបភាព

បន្ទាប់ពីចូលប្រលូកក្នុងសង្វេនប្រដាល់ថៃ ដល់សិល្បករអន្តរជាតិដែលមានវិធីការតស៊ូជារបស់ខ្លួនឯង ដោយសារតែកំលាំងជម្រុញចិត្តដែលអាចធ្វើអោយនាងទទួលបានភាពជោគជ័យ សម្រាប់ Kratae R Siam ដែលធ្លាប់ជាជើងឯកនារីប្រដាល់ថៃគីឡូ 45 មុននិងមកធ្វើជាអ្នកចម្រៀងល្បីឈ្មោះក្នុងសង្កាត់ភ្លេង R Siam ហើយតារាសម្ដែង ថែមទាំងជាអ្នកធ្វើយូធូបក្នុងពេលនេះផងដែរ តែជាងនេះទៅទៀតនាងនិងជួបភាពជោគជ័យមកដល់សព្វថ្ងៃនេះ ជីវិតរបស់នាងបានឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់

នៅពេលបានទទួលអញ្ជើញជាភ្ញៀវសំខាន់ក្នុងកម្មវិធី Club Friday Show ប៉ុស្ដិ៍ CHANGE2561 Kratae បានបើកចិត្តនិយាយរឿងរ៉ាវក្នុងជីវិតព្រមទាំងស្នេហាដែលមានគ្រប់កន្លោះកន្លៀត ព្រោះតែកក់ក្ដៅក្នុងចិត្តចំពោះការបានមកអង្គុយនិយាយត្រង់កន្លែងនេះជាលើកដំបូងដោយគ្មានលាក់លាម មុននិងបានមកឈរនៅត្រង់ចំនុចនេះ ធ្លាប់ធ្វើជាអ្នកចម្រៀងដែលបានតម្លៃខ្លួនត្រូវបែងចែកថ្លៃមើលថែទៀត មានបំណុលច្រើនណាស់ ត្រលប់ទៅផ្ទះយំ រហូតគិតថាយើងប្រហែលជាគ្មានបុណ្យនិងបានក្លាយទៅជាអ្នកចម្រៀងទេក្នុងមួយជីវិតនេះ

After Footer (Active) - damrei Mr1 Zone2

ព្រមទាំងនិយាយអាថ៌កំបាំងស្នេហាជាមួយភេទដូចគ្នានៅកន្លែងប្រដាល់ ទាក់ទងគ្នាបានយូររហូតដល់ទៅ 8ឆ្នាំ តែក៏ត្រូវបានបញ្ចប់ហើយព្រមទទួលស្គាល់ការពិតថាខ្លួនជាមនុស្សសាវ៉ា ធ្លាប់ទាក់ទងក្នុងពេលតែមួយនិង 10នាក់ ត្រូវរៀបតារាងនិយាយគ្នាម្ដងម្នាក់ៗ លើសពីនេះនៅមានបង្កើតក្រុមនិយាយម្ដង 3នាក់ក៏មាន

ហើយនៅពេលមួយធ្លាប់លេបថ្នាំសម្លាប់ខ្លួន…..មិនធ្លាប់និយាយរឿងនេះទេ ព្រោះយើងសាងរូបភាពថាយើងជាមនុស្សរឹងមាំរហូតមក តែទំរាំដើរឆ្លងផុតឧបសគ្គក្នុងជីវិតដ៏ពិបាកនេះបាន ទំរាំតែបានមកឈរនៅត្រង់ចំនុចនេះជីវិតរីករាយបែបនេះ ក្រៅពីរឿងការងារដែលទទួលបានជោគជ័យ រឿងស្នេហាពេលនេះរកឃើញមនុស្សដែលសក្ដិសមបំផុតហើយ មើលចិត្តគ្នាមក 8ឆ្នាំរឿងនេះមិនធ្លាប់និយាយចេញមកទេពីមុនមក តែមកនិយាយនៅទីនេះជាលើកដំបូង!

អត្ថបទដោយ : នីត្តា