មិនត្រូវការហ៊ើហារបង្អួតអ្នកណា! Tony-Kaew មានលុយតែមិនឡូយឆាយប្រើជីវិតបែបសាមញ្ញៗដូចអ្នកស្រែចំការដើរស្រោតទឹកដំណាំយ៉ាងមានក្ដីសុខ!! មានវីដេអូ
ធ្វើនេះធ្វើនោះដោយការតាំងចិត្តពិតៗសម្រាប់គូស្វាមីភរិយាថ្មី Tony Rakkaen និង Kaew Charinya ដែលបោះចោលជីវិតស៊ីវិល័យមកចាប់កានចប ធុងស្រោតផ្កា មកដាំបន្លែក្នុងរងដែលពេញទៅដោយដីមានជីវជាតិគ្មានគីមីនិងមើលថែយ៉ាងយកចិត្តទុកដាក់
ជាក់ស្ដែង Tony បានបង្ហាញសួនបន្លែលក្ខណៈគ្រួសារដោយដាក់ឈ្មោះថា ឬសកែវ ដែលទើបនិងចាប់ផ្ដើមដាំ និងផុសនៅក្នុង IG @tonirakkaen ខណៈពេលភរិយាកំពុងស្រោតទឹកយ៉ាងមានជំនាញ
ទោះបីជាសួនបន្លែរបស់ Tony-Kaew មិនសូវជាធំដុំ ប៉ុន្ដែដោយសារតែការតាំងចិត្តរបស់ទាំងគូរ បូករួមនិងចំណង់ចំណូលចិត្តក្នុងការប្រើជីវិតបែបស្រុកស្រែចំការ ជិតដិតជាមួយធម្មជាតិ ទើបធ្វើអោយគ្រប់យ៉ាងចុះសម្រុងគ្នាបានយ៉ាងល្អប្រសើរ ទោះជាមើលពីជ្រុងណាក៏ឃើញថាកក់ក្ដៅគួអោយចង់រស់នៅណាស់
អត្ថបទដោយ : នីត្តា

















