តារាស្រីនាង Yoghurt សែនអាល័យ កូវីដ១៩បានព្រាត់ជីវិតលោកឪពុកជាទីស្រលាញ់លាចាករហូតហើយ!!

ចូលរួមដសោកស្ដាយដល់តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Yoghurt Nattasha ដែលពេលនេះបានបាត់បង់លោកឪពុកជាទីគោរពស្រលាញ់លាចាកលោកចាកកូនជារៀងរហូតហើយ។

ដោយតារាស្រីនាង Yoghurt បានបង្ហោះរូបភាពព្រមសារលាអាល័យលោកឪពុកជាលើកចុងក្រោយថា Always daddy’s little girl always…។​ ដោយបានប្រាប់មូលហេតុនៃមរណះភាពថាជំងឺកូវីដ១៩បានពង្រាត់ឪពុកនាងឲលាចាកនាងជារៀងរហូតហើយ រូបនាងក៏បានផ្ដែរផ្ដាំឲអ្នកគាំទ្រនិងប្រជាជនទាំងអស់ប្រុងប្រយ័ត្នខ្ពស់កាពារខ្លួនកុំឲឆ្លងកូវីដ និងកុំឲបាត់បង់មនុស្សជាទីស្រលាញ់ដូចនាង។ សពរបស់លោកឪពុករបស់នាងពេលនេះត្រូវបានក្រុមគ្រូពេទ្យបានយកទៅបូជាភ្លាមៗហើយ រូបនាងនិងក្រុមគ្រួសារក៏បានធ្វើបុណ្យឧទិសកុសតាមប្រពៃណីជូនគាត់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖៖ ស្រីល័ក្ខ