តួឯកស្រីនាង Pancake Khemanit កាលពីកន្លងទៅនេះបានបង្ហោះប្រាប់ឲដឹងផងដែរថារូបនាងក៏ជាជនរងគ្រោះដោយជំងឺកូវីដ១៩ផងដែរ ដោយនាងនិងក្រុមគ្រួសារមានអ្នកម្ដាយនិងប្អូនស្រីសុទ្ធតែបានឆ្លងជំងឺកូវីដ១៩។
ពេលនេះនាងនិងគ្រួសារបានសម្រាកព្យាបាលហើយ ដោយ Pancake បានប្រាប់អាការះថាច្រមុះលែងដឹងក្លិនហើយ។ ចំណែកគូស្នេហ៍របស់តារាស្រីនាង Pancake ក្រោយដឹងថា Pancake ឆ្លងរូបលោកបានតេសពិនិត្យឃើញថាអវិជ្ជមាននិងធ្វើចត្ដាឡីស័ក១៤ថ្ងៃ។ ក្រោយគ្រប់កំណត់ចត្ដាឡីស័កភ្លាមក៏ប្រញាប់មកផ្ដល់កម្លាំងចិត្តឲគូស្នេហ៍ ទោះមិនបានចូលជួបផ្ទាល់តែបានមកឈរមើលពីចំងាយ ថែមទាំងទ្រាំឈរមើលទាំងហាលក្ដៅធ្វើឲគូស្នេហ៍មានកម្លាំងចិត្តញញឹមពីចំងាយតបឲវិញផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




