សង្ស័យតែមិនរួចខ្លួនទេ ! Matt Peeranee ប្រកាសលទ្ធផលពិនិត្យកូវីដ-19 ប្រកាសឃុំខ្លួនបន្ទាប់ពីជួបជាមួយមិត្តដែលកើតកូវីដ! មានរូបភាព

នៅតែមានតារាល្បីៗត្រូវធ្វើការឃុំខ្លួនការពារកូវីដ-19 ជាបន្ដបន្ទាប់ ជាក់ស្ដែងតារាសម្ដែងស្រី Matt Peeranee បានចេញមកបើកបង្ហាញពីលទ្ធផលពិនិត្យថាមិត្តវិជ្ជមានកូវីដ-19 ដោយសាម៉ីខ្លួនបានជួបជាមួយមិត្តម្នាក់និង ទើបប្រញាប់ទៅត្រួតពិនិត្យហើយសូមធ្វើការឃុំខ្លួនជាបន្ទាន់

ថ្មីៗនេះ Matt បានប្រកាសតាមរយៈ IG story ផ្ទាល់ខ្លួន  @mattperanee ថា “បន្ទាប់ពីមិត្តភ័ក្ដអះអាងថាកើតកូវីដ-19 នៅថ្ងៃនេះ (10 កក្កដា 2021) ហើយយើងជួបគ្នាក្នុងពេលដ៏ខ្លី នៅថ្ងៃទី 2 កក្កដា  Matt បានធ្វើដំណើរទៅពិនិត្យហើយបានទទួលលទ្ធផល “អវិជ្ជាមានមិនមានកូវីដ” តាមពិតទៅ Matt អត់មានការ​ៈណាដែលខុសពីធម្មតានោះទេ ទាំងអស់នេះ Matt និងធ្វើការនៅដាច់ដោយលែករយៈពេល 14ថ្ងៃ ដោយអនុលោមតាមបទប្បញ្ញត្តិនៃវិធានការណ៍បង្ការ covid

After Footer (Active) - damrei Mr1 Zone2

ដោយកន្លងមក Matt បានពាក់ម៉ាស់ស្ទើរតែគ្រប់ពេលវេលា លើកលែងតែពេលញុំអាហារ និងនៅជាមួយគ្រួសារក្នុងផ្ទះតែប៉ុណ្ណោះ ហើយលាងដៃមុន និងក្រោយធ្វើកិច្ចការផ្សេងៗជាប្រចាំ ហើយនិងធ្វើយ៉ាងតឹងរឹងបន្ដទៀតផងដែរ សូមអភ័យទោសដែលធ្វើអោយអ្នកដែលជាប់ទាក់ទងត្រូវព្រួយចិត្ត សូមអគុណចា”

អត្ថបទដោយ : នីត្តា