កូវីដ-19ស៊ីសួតមិនសំខាន់សំខាន់កុំអោយតែស៊ីបេះដូង Pancake បង្អួតរូបរបស់កំលោះចាស់ឈរបក់ដៃកណ្ដាលថ្ងៃឆ្លៀតមកផ្ដល់កំលាំងចិត្តដល់……!មានរូបភាព
ក្លាយទៅជាសកម្មភាពដ៏គួអោយស្រលាញ់មួយរំពេច និងត្រូវចិត្តដល់ហ្វេនៗអ្នកគាំទ្រជាខ្លាំងនៅពេលដែលតួឯកស្រីស្អាត Pancake-Khemnit ត្រូវចូលខ្លួនទៅរក្សាព្យាបាលភ្លាមៗ បន្ទាប់ពីដឹងថាខ្លួននាងបានឆ្លងកូវីដ-19 ព្រមទាំងអ្នកម៉ាក់ ហើយនិងប្អូនស្រីផងដែរ
ដោយជាក់ស្ដែង Pancake បានបង្ហាញរូបភាពក្នុងខណៈពេលដែលសង្សាកំលោះ អធិការ Mee ធ្វើដំណើរមកលេងព្រមទាំងផ្ដល់កំលាំងចិត្តពីចំងាយ ពីខាងក្រោមនៃអាគារដែលសង្សាស្រីខ្លួនកំពុងតែស្នាក់នៅព្យាបាលខ្លួន ដោយការបក់ដៃកណ្ដាលថ្ងៃក្ដៅ បក់អោយគ្នាផ្ដល់ស្នាមញញឹមក្រោមម៉ាស់ដែលមើលហើយកក់ក្ដៅបំផុត
រឿងនេះមិត្តភ័ក្ដនៅក្នុងវិស័យសិល្បៈ រួមទៅដល់អ្នកគាំទ្រនាំគ្នាចូលទៅចុចឡាយអោយភ្លាមៗ ថែមទាំងប្រាប់ក្នុងអត្ថន័យតែមួយថា ជារូបភាពដ៏គួអោយស្រលាញ់ កំលាំងចិត្តហូរហៀរបែបនេះជឿថាមិនយូរទេនាងនិងគ្រួសារច្បាស់ជាបានធូរស្បើយជាមិនខាននិងត្រលប់មកប្រើជីវិតរស់នៅដូមជាមិនខាន
អត្ថបទដោយ : នីត្តា