តារាសម្ដែងប្រុសកំពុងមានឈ្មោះបោះសំលេងក្នុងរឿងភាគថៃលោក Pope Thanawat បានចូលរួមបរិចាគជួយគ្នាក្នុងគ្រាលំបាក ខណះពេលនេះដែលប្រទេសថៃក៏ដូចជាប្រទេសដ៏ទៃទៀតកំពុងរងគ្រោះពិសសេដ្ឋកិច្ចដោយជំងឺកូវីដ១៩។
តួឯកប្រុសលោក Pope បានចូលរួមបរិចាគទឹកប្រាក់ចំនួនមួយលានបាតតាមលទ្ធភាពដែលរូបលោកមាន សង្ឃឹមថាថវិកានេះនឹងអាចជួយដល់ច្រើនគ្រួសារដែលជួបការលំបាកហើយនិងអាចជួយដល់ក្រុមគ្រូពេទ្យមានកម្លាំងចិត្តក្នុងការបន្ដប្រឆាំងជំងឺកូវីដ១៩។ ទឹកចិត្តរបស់លោក Pope លើកនេះបានធ្វើឲរូបលោកទទួលបានការសសើរពីអ្នកគាំទ្រនិងកាន់តែទទួលបានប្រជាប្រិយភាពក្នុងប្រទេសបន្ថែមទៀតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ