ហេតុអ្វីនៅជាមួយគ្នាទៅផ្ទះបានតែបីនាក់ចឹង? Pancake អ្នកម៉ាក់ហើយនិងប្អូនស្រីបានត្រលប់ទៅផ្ទះហើយនៅឡើយតែ….បានត្រឹមឈរមើលគេឡើងឡានទៅផ្ទះពីចំងាយ! មានរូបភាព

Pancake អ្នកម៉ាក់ហើយនិងប្អូនស្រី បានជាសះស្បើយនិងត្រលប់ទៅផ្ទះវិញហើយ ចំណែកប្អូនថ្លៃ ក្មួយ ត្រូវនៅសម្រាកព្យាបាលបន្ដ 3ថ្ងៃទៀត រូបភាពដ៏គួអោយស្រលាញ់ផ្ដល់កំលាំងចិត្ត

គ្រួសាររបស់តារាស្រី Pancake Khemanit ជាមួយអ្នកម៉ាក់ហើយនិងប្អូនស្រី ក្រោយពីទទួលការរក្សាព្យាបាលពីជម្ងឺកូវីដ-19 នៅមន្ទីពេទ្យនៅថ្ងៃទី 28 ខែ មិថុនា កន្លងមក ក្រោយមកទៀត Pancake បានប្រាប់ពីអាការៈរបស់ខ្លួនហើយនិងគ្រួសារ ជាបន្ដបន្ទាប់ ដោយប្រាប់ថាមានមេរោគចូលទៅក្នុងសួត ច្រមុះលែងមានក្លិន អណ្ដាតមិនសូវជាទទួលដឹងរសជាតិប៉ុន្មានទេ ក្រៅពីនិងមានរូបភាពរបស់ អធិការ Mee ម្ចាស់ចិត្តមកឈរបក់ដៃផ្ដល់កំលាំងចិត្តនៅជិតៗមន្ទីពេទ្យទៀតផង អាចនិយាយបានថាពិតជាគួអោយស្រលាញ់ខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅថ្ងៃទី 11 កក្កដា  Pancake អ្នកម៉ាកនិងប្អូនស្រីបានវិលត្រលប់ទៅផ្ទះវិញបានហើយ ដោយមាន អធិការ Mee បើកឡានមកទទួល ប៉ុន្ដែខាងប្អូនថ្លៃ និងក្មួយស្រី ត្រូវស្នាក់នៅព្យាបាលបន្ដ 3ថ្ងៃទៀត ទើបអាចអនុញ្ញាត្តចេញទៅផ្ទះបាន

អត្ថបទដោយ : នីត្តា