ផ្អែមល្ហែមទាំងព្រឹក តួឯកស្រីនាង Taew នាំគូស្នេហ៍ហាត់ប្រាណថែសុខភាពឲរឹងមាំទាំងអស់គ្នា!!

ផ្អែមល្ហែមទាំងព្រឹក! តួឯកស្រីនាង Taew Natapohn បានបង្ហោះរូបគូរូបស្វីតនាំគូស្នេហ៍មកហាត់ប្រាណជាមួយគ្នា​ ជួយគ្នាថែសុខភាពល្អឈ្នះកូវីដ។

ដោយមួយរយះពេលចុងក្រោយនេះតួឯកស្រីនាង Taew ត្រូវបានទៅពិនិត្យរកមើលជំងឺកូវីដ១៩ជាច្រើនលើកច្រើនសារ ព្រោះបានពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ តែរូបនាងមិនមានករណីឆ្លងនោះទេ។ យ៉ាងណាក៏ដោយក៏រូបនាងក៏ត្រូវធ្វើចត្ដាឡីស័កជាច្រើនដងច្រើនថ្ងៃនៅក្នុងផ្ទះមិនបានទៅណាច្រើនដូចមុននោះឡើយ កំឡុងពេលនៅផ្ទះរូបនាងតែងហាត់ប្រាណថែសុខភាព។ ឃើញបានផលល្អដូចនេះទោះបីចេញពីចត្ដាឡីស័ករូបនាងក៏នៅតែបន្ដហាត់ប្រាណ ថែមទាំងបបួលគូស្នេហ៍មកហាត់ប្រាណគូដើម្បីសុខភាពល្អទាំងអស់គ្នា។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ