គូនេះយ៉ាងណាដែរ? ដៃគូតារាសម្ដែងល្បីល្បាញក្នុងរឿងភាគកូរ៉េខាងត្បូងគូរបស់តួឯកប្រុសលោក Song Joong-ki និងតួឯកស្រីនាង Jeon Yeo-been ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ក្រោយពីឃើញភាពជិតស្និទ្ធក្រៅឆាកសម្ដែងរបស់អ្នកទាំងពីរ។
ដោយថ្មីៗនេះទោះបីរឿងភាគ Vincenzo ដែលទាំងគូបានសម្ដែងរួមគ្នាបានថតចប់ចាក់បញ្ចាំងរួចរាល់ ក៏តួឯកទាំងពីរដួងនៅតែមានទំនាក់ទំនងល្អនឹងគ្នា។ នៅក្នុងការចាប់ផ្ដើមថតរឿងភាគថ្មីមួយទៀតរបស់តារាស្រីនាង Jeon Yeo-been លោក Song Joong-ki ក៏បានមកសម្ដែងក្ដីត្រេកអរម៉ៅឡានកាហ្វេរឡាននំមកឲដល់កន្លែងថតតែម្ដង។ ឃើញមិត្តភាពរបស់អ្នកទាំងពីរពេលនេះ រឹតធ្វើឲអ្នកគាំទ្រនឹកដល់ភាពផ្អែមល្ហែមក្នុងរឿងដែលទាំងគូសម្ដែងរួមគ្នាផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ