សកម្មភាពគួអោយខ្នាញ់បានសាងភាពកក់ក្ដៅហើយនិងភាពទន់ភ្លន់ដល់ចិត្តហ្វេនៗអ្នកគាំទ្រ បានយ៉ាងល្អតែម្ដង សម្រាប់កូនភ្លោះប្រុស Shafa-Phayu ទាំងពីររបស់តារាស្រីខាងហ្វេនសិន Chompoo Araya ហើយថ្មីៗនេះទាំងពីរនាក់បានមិត្តភ័ក្ដថ្មីលេងជាមួយគឺ អូនគីគីតូច ឃើញហើយគួអោយស្រលាញ់ណាស់
ដោយអ្នកមីង Ploy Chawaporn បានបង្ហាញវីដេអូនៅក្នុង IG @ploychava ខណៈពេលដែលបង Shafa និងអូន Phayu ផ្លាស់ប្ដូរគ្នាចូលទៅអង្អែលនិងអោបកូនឆ្កែដោយភាពថ្នាក់ថ្នមនិងទន់ភ្លន់បំផុតដែលមិនធ្លាប់បានឃើញពីមុន និងបន្ថែមដោយម៉ាក់ៗដែលកើតរោគខ្នាញ់មិនចាញ់កូនៗដូចគ្នា
រឿងនេះអាចនិយាយបានថាមើលហើយត្រូវតែញញឹមតាមគ្រប់ៗគ្នា ព្រោះតែភាពគួអោយស្រលាញ់របស់ក្មេងៗរួមទាំងម៉ាក់ៗមានចំពោះអូនគីៗនិងឯង
អត្ថបទដោយ : នីត្តា