អ្នកអត់គូចង់លើសជាតិស្ករ Dan Woravet ជូនពរថ្ងៃកំណើតរបស់ Pattie ផ្អែមល្ហែមជាងស្ករតាំងម៉ែទៅទៀតជាពិសេសគឺរូប….!! មានរូបភាព

ប្រហែលជារកកន្លែងថយចុះនៃភាពផ្អែមល្ហែមមិនបានទេមើល សម្រាប់គូស្នេហ៍អមតៈយ៉ាង Dan Woravet  ជាមួយស្រីស្អាត Pattie  Ansumalin ដែលតែងតែមានរូបភាពគួអោយស្រលាញ់ៗមកផ្ញើរហ្វេនៗបានតាមដានជានិច្ច

ជាក់ស្ដែងដូចជាពេលថ្មីៗនេះ Dan ក៏បានផុសរូបជូនពរថ្ងៃខួបកំណើតដល់ម្ចាស់ចិត្ត ព្រមជាមួយនិងឃ្លាដែលមានអត្ថន័យថា “ថ្ងៃទី 13/07/21 អូននៅតែគួអោយស្រលាញ់នៅក្នុងកែវភ្នែករបស់បងដូចជាថ្ងៃជួបដំបូងរហូត មិនថាមើលក្នុងសភាពបែបធម្មតាៗ ឬសំលឹងមើលអូនពីជ្រុងណាក៏ដោយចុះ ហើយបងក៏និងសំលឹងមើលអូនដោយក្រសែភ្នែកបែបនេះរហូតទៅណាចា  #HBD”

After Footer (Active) - damrei Mr1 Zone2

គ្រាន់តែប៉ុណ្ណឹងអ្នកគាំទ្រក៏នាំគ្នាចូលទៅចុចឡាយថែមទាំងចូលរួមជូនពរថ្ងៃកំណើតជាច្រើនកុះករតែម្ដង ហើយក៏មានជាច្រើននាក់ដែលបង្ហាញពីការយល់ឃើញថា ឆ្នាំនេះ ​Pattie  អាយុគ្រប់ 30 ឆ្នាំហើយ ប៉ុន្ដែភាពស្រស់ស្រាយហើយនិងភាពគួអោយស្រលាញ់របស់នាងមិនដែលផ្លាស់ប្ឌូរទាល់តែសោះ

អត្ថបទដោយ : នីត្តា