ក្លាយទៅជាប្រធានបទដ្រាម៉ាដោយមិនដឹងខ្លួន សម្រាប់រូបថតបង្អួតដើមទ្រូងដ៏គួអោយស្រលាញ់ក្នុងថ្ងៃនៅផ្ទះសប្បាយៗ របស់តារាស្រីល្បីឈ្មោះ Taew Nathaporn ដែលខ្លួនតាំងចិត្តនិងចែករំលែកតាម IG ផ្ទាល់ខ្លួន @taewaew_natapohn
នៅសុខៗក៏មានអ្នកបណ្ដាញសង្គមម្នាក់ចូលមកសរសេររិះគន់ប្រៀបធៀបពីមុនសុភាពរាបសារជាមួយនិងរូបបច្ចុប្បន្នស៊ិចស៊ីដោយពាក្យថា “ហេតុអ្វីត្រូវស៊ិចស៊ីដែរ ស្ទាយមុនសុភាពរាបរយ គួអោយស្រលាញ់ ស្អាតហើយមើលទៅថ្លៃថ្នូរខ្លាំងណាស់ ជឿថាលោកប៉ាអ្នកម៉ាក់ច្បាស់ណាស់ថានិងពេញចិត្តសរសើរពីស្ទាយសុភាពរាបរយច្រើនជាងស្ទាយបែបស៊ិចស៊ីបែបនេះ”
ហើយខាងក្រោម comment ខាងលើនិង ក៏បានជះផលអោយអ្នកបណ្ដាញសង្គមផ្សេងៗទៀត ដែលបានឃើញមកចូលរួមទាស់ទែងសំដីគ្នាទៅវិញទៅមកយ៉ាងខ្លាំង មានទាំងប្រាប់ថា ជាម៉ែឪរបស់គេមែន, សុំសួរត្រលប់ទៅវិញថាហេតុអ្វីចេះដឹងរឿងជីវិតរបស់ដទៃអីណាស់ណា, ទទួលដើរតួជាអ្នកគិតជំនួស, គេចង់តែងខ្លួនយ៉ាងម៉េចវាជារឿងរបស់គេ មិនគួណា…..ហើយនៅមានច្រើនទៀត
នៅខណៈពេលដែល Taew ជ្រើសរើសចៀសវាងរឿង comment ទាំងអស់នេះដោយការមិនឆ្លើយតប តតាំងឬ បញ្ជាក់អ្វីទាំងអស់ ត្រូវហ្វេនៗអ្នកគាំទ្របញ្ចូលអ្នកដ្រាម៉ាទៅវិញដោយសាម៉ីខ្លួនមិនចាំបាច់ធ្វើនោះទេ
អត្ថបទដោយ : នីត្តា