ច្រៀងខុសបច្ចេកទេសហើយ! Baifern និងប្អូនប្រុសមកជាគូ ប្អូនអ្នកលេងភ្លេងបងអ្នកច្រៀងតែដល់ពេលស្ដាប់សម្លេងអ្នកច្រៀងហើយសើចហៀរទឹកភ្នែក!! មានវីដេអូ
នៅផ្ទះយូរពេកក៏កើតអាការៈអផ្សុកធុញទ្រាន់ តារាសម្ដែងស្រី Baifern Pimchanok ទើបបបួលប្អូនប្រុសកំពូលសង្ហា Baifu Jirathit មកលេងតន្ដ្រីអោយបាត់អផ្សុកខ្លះ
ដោយ Baifern អោយប្អូនប្រុសជាអ្នកដេញព្យាណូទៅតាមបទភ្លេងដែលជ្រើសរើសហើយ ចំណែកឯងខ្លួនឯងមានតួនាទីជាអ្នកចម្រៀង បូកផ្សំជាមួយនិងភ្លេងព្យាណូដែលបន្លេងឡើងយ៉ាងពិរោះ “Afternoon activities @baifieldba #ខ្ទិចខ្ទី”
ដល់ពេលបានស្ដាប់ ហ្វេនៗបែរជានាំគ្នាអស់សំណើតជាខ្លាំង ព្រោះណោតភ្លេងដែលជ្រើសរើសមកនិង Baifern មិនអាចបញ្ចេញសម្លេងអោយដល់ណោតភ្លេងបានទេ រហូតធ្វើអោយគ្រប់គ្នាបង្អាប់នាងថា ច្រៀងចម្រៀងចាក់ទម្លុះខាងក្រោយណោតភ្លេងតែម្ដងចា
អត្ថបទដោយ : នីត្តា