តារាស្រីនាង Puifai ជាហើយតែមានស្នាមផ្លែករ ជឿថាភាពស្រស់ស្អាតលើភាពជឿជាក់!!

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមមានប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Puifai Nattapat បានបង្ហោះរូបបង្ហាញស្នាមផ្លែនៅនឹងកជាស្លាកស្នាមដែលនឹងនៅជាមួយរូបនាងតទៅនេះ។

ក្រោយពិីមានការសួរនាំមួយហេតុនាំឲមានស្នាមផ្លែនៅនឹងកនេះពីអ្នកគាំទ្រ តារាស្រីនាង Puifai ក៏បានឲដឹងផងដែរថាកើតពីការដែលរូបនាងធ្វើការវះកាត់ ពេលនេះរូបនាងបានរក្សាជាពីជំងឺតែនៅមានស្នាកស្នាមដែលបន្សល់ទុក។ ទោះជាមួយស្នាមខុសពីមុន តែតារាស្រីនាង Puifai បានបង្ហាញជំនឿជឿជាក់លើរូបសម្រស់ខ្លួនឯងថា ត្រូវធ្វើចិត្តឲបានថាជាផ្នែកមួយនៃខ្លួនយើងតទៅនេះហើយដែលត្រូវជឿថាស្អាតមិនស្អាតសំខាន់លើភាពជឿជាក់លើខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ