អាងតែអូននៅតូចធ្វើបាបអូន! អូន Kawin កូនប្រុសជាទីស្រលាញ់របស់ Sririta-Korn នាំគ្នាចាប់កូនតែងខ្លួនឡើងគួអោយចង់ខាំ! មានវីដេអូ
អូន Kawin ប្រែកាយក្លាយជា batman សង្ហាគួអោយស្រលាញ់ខ្លាំងណាស់ បងៗមីងៗអ្នកគាំទ្រឃើញហើយកញញឹមតាមចង់បីចង់ពរតែម្ដងហើយ
អាចនិយាយបានថា អូន Kawin កំលោះតូចយើងមានវ័យ 4 ខែហើយ កូនប្រុសជាទីស្រលាញ់របស់ម៉ាក់ៗ Sririta និងប៉ាៗ Korn ដែលពេលនេះក្លាយទៅជាតារាតូចប្រចាំចិត្តរបស់អ្នកគាំទ្រនិងនិងអ្នកស្រលាញ់ក្មេងរួចរាល់ទៅហើយ តាំងតែពីឃើញរូបលើកដំបូងភាពសង្ហាក៏ទាក់ទាញក្ដីស្រលាញ់និងបេះដូងបងៗមីងៗដកចិត្តមិនរួចទេ ពេលធំឡើងច្បាស់ណាស់ថាខាងអ្នកសិល្បៈតាមម៉ាក់ៗប្រាកដណាស់
ហើយរូបភាពជាក់ស្ដែងរបស់ អូន Kawin ជារូបភាពដែលគួអោយស្រលាញ់បំផុត ពីស្នាដៃរបស់ប៉ាៗ ចាប់កូនតែងខ្លួនដោយឈុត batman របស់ក្មេងៗ ថែមទាំងមានភ្លេងប្រកបអមជាមួយ មនុស្សក្រៅភព ធ្វើអោយវីដេអូខាងលើកាន់តែធ្វើអោយលង់ស្នេហ៍ខ្លាំងឡើងៗ ឃើញហើយខ្នាញ់ណាស់ចង់តែខាំទេ
អត្ថបទដោយ : នីត្តា