ទ្រាំមិនបាននឹងការចោទប្រកាន់ថារំលោភក្មេងស្រី ពេលនេះតារាប្រុស Kris Wu ចេញមុខបកស្រាយជូនសាធារណៈជនហើយ!

កាលពីពេលកន្លងទៅនេះ តារាប្រុស Kris Wu ដែលជាអតីតសមាជិកក្រុម EXO ត្រូវបាននារីម្នាក់ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទទៅលើក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់ ដែលរឿងនេះគឺកំពុងតែក្តៅគគុកនៅលើបណ្តាញសង្គម ហើយក៏កំពុងតែមានការស៊ើបអង្គេតពីតុលាការ។

នាពេលកន្លងទៅលោកមិនបានចេញមុខបកស្រាយអ្វីទាំងអស់ ដោយទុកអោយតុលាការជាអ្នកធ្វើការស៊ើបអង្គេតទៅលើបញ្ហានេះ ប៉ុន្តែការនៅស្ងៀមស្ងាត់របស់លោកបានធ្វើអោយមហាជនកាន់តែមានការចោទប្រកាន់ខ្លាំងចំពោះលោក។

សម្រាប់ការចោទប្រកាន់នេះបានធ្វើអោយលោកទ្រាំមិនបាន ក៏ចេញមុខមកបកស្រាយប្រាប់ថា លោកបាននិយាយថានារីដែលធ្វើការចោទប្រកាន់ទៅលើរូបលោកគឺមិនមែនជាអតីតមិត្តស្រីរបស់លោកនោះទេ ហើយលោកជួបនាងបានតែម្តងគត់នៅក្នុងកម្មវិធីជប់លៀងរបស់មិត្តភក្តិ ហើយលោកក៏មិនបានសុំលេខទូរសព្ទ័របស់នាងដើម្បីធ្វើការទាក់ទងនោះដែរ។ លោកក៏បានបន្ថែមទៀតថា លោកមិនបានប្រព្រឹត្តនូវអំពើរំលោភបំពានទៅលើក្មេងស្រីដែលមិនទាន់គ្រប់អាយុទាំងនោះដូចការចោទប្រកាន់នោះទេ។ លោកបានបន្តរទៀតថាប្រសិនបើលោកពិតជាបានប្រព្រឹត្តអំពើទាំងនេះពិតមែន លោកនឹងព្រមដើរចូលគុកដោយខ្លួនឯង និងទទួលខុសត្រូវចំពោះរឿងរ៉ាវដែលបានកើតឡើងទាំងអស់៕

After Footer (Active) - damrei Mr1 Zone2