ក្តៅៗ តារាស្រី Jooy ដែលជាភរិយារបស់តារាប្រុសស្រស់សង្ហាលោក DJ Push បានបង្ហោះសារជូនដល់រាជរដ្ឋាភិបាលក្រោយឃើញក្រុមប៉ូលីសថៃធ្វើដាក់ប្រជាជនបែបនេះ!
ប្រជាជនថៃជាច្រើនបានប្រមូលផ្តុំគ្នា ដើម្បីទាមទារអោយលោក Prayut Chan-o-cha ចុះចេញពីតំណែងព្រោះលោកគ្មានសមត្ថភាពក្នុងការគ្រប់គ្រងនូវស្ថានភាពកូវីដ និងគ្មានដំណោះស្រាយណាល្អសម្រាប់សម្រួលដល់បន្ទុករបស់ប្រជាពលរដ្ឋ។
មិននឹកស្មានថាការឆ្លើយតបរបស់រាជរដ្ឋាភិបាលមកលើប្រជាជនគឺដោយប្រើកំលាំងបាយបែបនេះសោះ ក្រុមប៉ូលីសរបស់រាជរដ្ឋាភិបាលថៃបានបង្ហោះនូវ ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រវាយបកមកលើប្រជាជនដែលបង្ករអោយមានរបួស និងចាប់ប្រជាជនថែមទៀតផង។
ដោយឡែកក្នុងចំណោមសិល្បៈករ សិល្បៈការនីថៃជាច្រើនក៏បានបង្ហោះនូវសារព្រួយបារម្ភនិងចូលរួមជាមួយនឹងការទាមទារអោយថ្នាក់ដឹកនាំថៃចុះចេញពីតំណែងជាមួយប្រជាពលរដ្ឋ ហើយនៅក្នុងនោះតារាស្រីមួយរូបដែលគេស្គាល់ថាជាអ្នកនាង Warattaya Nilkuha (Jooy) ដែលត្រូវជាភរិយារបស់តារាប្រុស DJ Push បានបង្ហោះនូវសារបែបនេះជូនទៅដល់ថ្នាក់ដឹកនាំ៖ «ប្រជាជនប្រៀបបានដូចជាជាតិ ក្តីសុខរបស់ប្រជាជនក៏ជាក្តីសុខរបស់ជាតិ ហេតុអ្វីត្រូវប្រើអាវុធធ្វើបាបប្រជាជនបែបនេះ ប្រជាជនគ្រប់រូបសុទ្ធតែមានសិទ្ធក្នុងការសម្រេចជ្រើសរើសផ្លាស់ប្តូរប្រទេសខ្លួន ដូច្នេះសូមមេត្តាស្តាប់សំឡេងប្រជាជន និង ធ្វើដើម្បីប្រជាជនខ្លះផង ព្រោះពួកខ្ញុំក្នុងនាមជាប្រជាជនដូចគ្នាបានជួយគ្នារួចរាល់អស់ហើយ។»