មកដឹងពីរឿងរ៉ាវខ្លះៗ របស់តួប្រុសតួស្រីក្នុងរឿងភាគ “Nevertheless” ដែលកំពុងធ្វើអោយទស្សនិកជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង!

នៅក្នុងពេលបច្ចុប្បន្ននេះ ការទស្សនារឿងភាគបានក្លាយជាចំណូលចិត្តរបស់យុវវ័យសម័យថ្មី និងជាការកំសាន្តកំដរអារម្មណ៍ដល់ទស្សនិកជនគ្រប់វ័យ។ បើក្រឡេកមកមើលរឿងភាគកូរ៉េដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងគឺរឿង “Nevertheless” ដែលមានតួឯកប្រុស Song Kang រួមជាមួយតួឯកស្រីដែលមានសម្រស់ស្រស់ស្អាតស៊ិចស៊ីគឺនាង Han So Hee

រឿងភាគមួយនេះបានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងសំបូរទៅដោយឈុតឆាកស្នេហាដ៏ផ្អែមល្ហែមនិងរោលរាល ដែលធ្វើអោយទស្សនិកជនជាច្រើនផ្ទុះការកោតសសើរដល់តួឯកប្រុសតួឯកស្រីដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង។

After Footer (Active) - damrei Mr1 Zone2

បើងាកមកមើលពីរឿងរ៉ាវខ្លះៗពីតារាប្រុសស្រីទាំងពីររូបនេះនៅខាងក្រោម៖

១​ Song Kang

តួឯកប្រុសរូបនេះបានកើតនៅថ្ងៃទី២៣​ ខែមេសា ឆ្នាំ១៩៩៤ នៅ Suwon-Si កូរ៉េខាងត្បូង ហើយលោកមានកំពស់ 1.86cm រឿងដែលលោកបានសម្តែងមានដូចជា “Beautiful Vampire” “Sweet Home” “Navillera” “Nevertheless” និងមានរឿងភាគដទៃជាច្រើនទៀត។ តែនៅក្នុងឆ្នាំ២០២១នេះ សន្ទុះនៃការគាំទ្របានកើន​ឡើងយ៉ាងខ្លាំងសម្រាប់ការសម្តែងនៅក្នុងរឿង “Nevertheless” នេះ។

២ Han So Hee

សម្រាប់តួស្រីរូបនេះវិញបានកើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៤ នៅUlsan, ប្រទេសកូរ៉េខាងត្បូង ហើយនាងមានកំពស់ 1.65cm សម្រាប់រឿងដែលតួស្រីរូបស្រស់នេះបានសម្តែងមានដូចជារឿង “Money Flower” “The World of The Married” “Nevertheless” និងមានរឿងជាច្រើនផ្សេងទៀត ហើយរឿងដែលធ្វើអោយនាងចាប់ផ្តើមទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺរឿង “Nevertheless” នេះហើយ៕