តារាស្រីដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ Chompoo Araya ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង នៅពេលដែលនាងមិនចេញមុខជួយរិះគន់ដើម្បីបណ្តេញរាជរដ្ឋាភិបាលអោយចុះចេញពីតំណែងដូចតារាប្រុសស្រីដទៃ!
នៅក្នុងប្រទេសថៃគឺកំពុងតែវឹកវរខ្លាំងដោយសារមេរោគកូវីដនៅតែកើនឡើង និងរាជរដ្ឋាភិបាលហាក់មិនទាន់មានដំណោះស្រាយណាល្អដើម្បីទប់ស្កាត់ការរីករាលដាលនេះ ដែលធ្វើអោយមហាជនជាច្រើនផ្ទុះកំហឹងទាមទារអោយថ្នាក់ដឹកនាំលាលែងពីតំណែងព្រោះតែអសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍ដ៏អាក្រក់នេះ។
ប្រជាជនជានិងតារាប្រុសស្រីថៃជាច្រើនបានចូលរួមក្នុងការបញ្ចេញមតិក្នុងការទាមទារទំលាក់ថ្នាក់ដឹកនាំក្នុងប្រទេសថៃសព្វថ្ងៃ ដែលហាក់គ្មានដំណោះស្រាយល្អដើម្បីប្រជាជន ក្នុងការស្វែងរកវ៉ាក់សាំងដែលមានប្រសិទ្ធិភាពដើម្បីយកមកចាក់ជូនពលរដ្ឋ។
បើក្រឡេកមកមើលតារាស្រី Chompoo Araya ដែលជាតារាស្រីដែលមានឈ្មោះបោះសំឡេងខ្លាំង និងមានប្រជាប្រិយភាពយ៉ាងខ្លាំងមួយរូបនេះវិញបែរជាសម្ងំនៅស្ងៀមគ្មានសកម្មភាពចូលរួមអ្វីទាំងអស់ ដែលធ្វើអោយមហាជនខឹងសម្បាលនឹងនាងនិងផ្ទុះការរិះគន់ដល់រូបនាងយ៉ាងខ្លាំងផងដែរ៕