Yang Soo Bin ប្រែលពីនារីពូកែញ៉ាំបំផុត មកក្លាយជានារីដែលមានរូបរាងស្រស់ស្អាតមើលសឹងតែមិនស្គាល់!

វិស័យបច្ចេកវិជ្ជាកាន់តែជឿនលឿនទៅហើយក្នុងទស្សវត្ត៍ទី២១នេះ ហើយប្រជាជនជាច្រើនក៏បានកំពុងតែមានទំនូលខ្លាំងក្នុងការប្រើប្រាស់នូវបច្ចេកវិជ្ជាដ៏ទំនើបនេះ មិនថាយុវវ័យ ក្មេងៗ រឺមនុស្សចំណាស់នោះទេ។

កាលពីប៉ុន្មានឆ្នាំមុននេះ នារីកូរ៉េឈ្មោះ Yang Soo Bin បានបង្កើតវីដេអូបង្ហាញពីការញ៉ាំអាហារជាច្រើន ជាមួយនឹងមុខម្ហូបរាប់រយមុខទាំងម្ហូបប្រចាំប្រទេសរបស់នាង និងម្ហូបបណ្តាលប្រទេសឯទៀត ដែលធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូរបស់នាង។

បើក្រឡេកមកមើលពីជីវិតនិងរូបសម្រស់ក្នុងពេលបច្ចុប្បន្នរបស់នាងវិញ គឺមានការផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារតែនាងទទួលរងនូវពាក្យមិនសមរម្យមួយចំនួនទៅលើរូបរាងកាយធាត់របស់នាង និងមិនល្អសម្រាប់សុខភាពរបស់ខ្លួននាងផ្ទាល់ផងនោះ នាងបានប្តេជ្ញាចិត្តខិតខំហាត់ប្រាណ សម្រក់ទំងន់ដែលធ្វើអោយនាងមានរាងខុសប្លែកពីកាលមុនស្ទើរតែ១៨០ដឺក្រេតែម្តង ហើយក៏មានមហាជនខ្លះស្ទើរតែមិនស្គាល់នាងនៅពេលឃើញការផ្លាស់ប្តូរដ៏អស្ចារ្យរបស់នាង៕

After Footer (Active) - damrei Mr1 Zone2