Yaya – Kimberly ទ្រាំលែងបានបញ្ចេញប្រតិកម្មរឿងចាក់វ៉ាក់សាំង មានមនុស្សឆ្លងកូវីដស្លាប់ច្រើនជាបន្តបន្ទាប់! មានរូបភាព

ទ្រាំលែងបាននិងឃើញមនុស្សឆ្លងកូវីដថ្មីក្នុងប្រទេសថៃកើនឡើងខ្ពស់ នៅថ្ងៃទី 19 កក្កដា 2021 មានចំនួន 11,784 នាក់ ហើយចំនួនអ្នកបាត់បង់ជីវិត 81​នាក់ តារាសម្ដែងស្រី Yaya Urassaya ផុសនៅក្នុង IG story រឿងអ្នកឆ្លងកូវីដនិងចំនួនអ្នកស្លាប់ច្រើន ព្រមជាមួយសារជាភាសាអង់គ្លេសទាមទារវ៉ាក់សាំង mRNA ផ្ដល់ជូនប្រជាជនឥតគិតថ្លៃ ដោយថា Free mRNA vaccines for all citizens

ដោយកញ្ញា Yaya ប្រគល់ឡានសង្គ្រោះបន្ទាន់  Emergency Cart សម្រាប់មើលថែអ្នកជម្ងឺ កូវីដ-19 នៅមជ្ឈមណ្ឌលរង់ចាំដើម្បីបញ្ជូនបន្តខាងណុងចក ភាគខាងត្បូង។ ប្រតិបត្ដិការនៃមន្ទីរពេទ្យ Vejkarunrat ប្រគល់កន្លែងសម្រាប់បុគ្គលិកប្រតិបត្តមើលថែព្យាបាលអ្នកឆ្លងកូវីដ-19 500កន្លែង

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាងមិត្តសម្លាញ់យ៉ាង Kimberly ក៏បានផុសដូចគ្នាទាក់ទងនិងចំនួនអ្នកឆ្លងកូវីដ-19 និងអ្នកបាត់បង់ជីវិត ព្រមជាមួយនិងសារទាមទារ វ៉ាក់សាំង  mRNA តែប៉ុណ្ណឹងអោយប្រជាជនដោយឥតគិតថ្លៃ ថា The only cure now is mRNA Vaccines (Free) for all citizens 

ព្រមទាំងមានការផុសការធ្វើការរបស់វ៉ាក់សាំង mRNA ប្រាប់បន្ថែមទៀតថា គឺជាអ្វីដែលពួកយើងត្រូវការ វ៉ាក់សាំង  mRNA ឥតគិតថ្លៃសម្រាប់អ្នករាល់គ្នា

អត្ថបទដោយ : នីត្តា