Kaew Charinya ត្រូវអ្នកបណ្ដាញសង្គមរិះគន់ថាខ្លួនជាស្រីហេតុអីចាំបាច់ធ្វើខ្លួនប្លែកចំលែកដូច….ដូចប្ដីដែលឬមកពីល្ង…! មានរូបភាព
មនុស្សជាច្រើនចូលចិត្តគូស្វាមីភរិយារបស់ Kaew Charinya និងស្វាមី Tony Rakkaen ខ្លាំងណាស់ ទាំងរឿងស្ដាយតែងខ្លួននិងស្ទាយនៃការរស់នៅ ហើយមួយរយៈនេះទាំងគូ Kaew – Tony ប្រើជីវិតរស់នៅបែបសាមញ្ញៗ សាងសង់ផ្ទះតូចៗ ដែលយកចិត្តទុកដាក់បរិស្ថានជុំវិញ រស់នៅជាមួយធម្មជាតិបែបគ្រប់គ្រាន់រហូតដល់គ្រប់គ្នាកោតសរសើរ មើលទៅសាមញ្ញតែមានក្ដីសុខ
តែជាក់ស្ដែងបែរជាមានរឿងខ្វល់ខ្វាយក្នុងចិត្ត បន្ទាប់ពី Kaew Charinya ផុសរូបនៅក្នុង IG ហើយមកជួបនិងអ្នកចិត្តចង្អៀតមួយក្រុមចូលទៅ comment រិះគន់ម៉ូតសក់ហើយនិងការតែងខ្លួនរបស់នាងថាធ្វើខ្លួនចំលែកតាមប្ដី តាមប្រយោគថា
“ឆ្ងល់ខ្លាំងណាស់ ជាមនុស្សស្រីសក់វែងៗ ស្អាតៗ ស្រស់ស្រាយមិនចូលចិត្ត ស្អីប្លែកៗពីប្ដីទទួលយកទាំងអស់ កាត់សក់ប្លែកៗ តែខ្លួនប្លែកៗហើយមានអ្នកសរសើរថាស្អាតឬ ទើបចូលចិត្តធ្វើ ពីមុនស្វាមីជាមនុស្សប្លែកៗពេលនេះមានប្រពន្ធចាំទទួលយកទាំងអស់ហើយ ណែនាំសម្រាប់ពេលក្រោយកោរសក់តែម្ដងទៅ អ្នកជុំវិញខ្លួនអត់មានប្រាប់ទេអីថាកាត់ហើយស្អាតឬអត់ ឬមួយចូលចិត្តកាត់ចូលចិត្តកាត់ហើយគិតថាស្អាត”
ដោយក្រោយមកទៀត Kaew Charinya ក៏បានចូលមក comment ឆ្លើយតបថា “កុំលុបណាចា ល្អមើល អគុណដែលបារម្ភណាចា ជ័យជោ”
ហើយអ្នកបណ្ដាញសង្គមខាងលើក៏នៅមិនព្រមចប់ ព្រោះនៅឆ្លងឆ្លើយទៀតថា “កុំប្លែកខុសធម្មតាខ្លាំងពេកប្រយ័ត្នអត់មានអ្នកណាតាមទាន់ពីស្រីស្អាតមកជាស្រីអាក្រក់ ឆ្ងល់មែនទែន”
ខាងឯអ្នកគាំទ្ររបស់សាម៉ីខ្លួនក៏បបួលគ្នាចូលទៅព្រួតគ្នាដាក់មួយចាស់ដៃវិញភ្លាមៗ
អត្ថបទដោយ : នីត្តា