ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២១ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​ពុំសូវល្អ​ទេ​ពោលគឺ​ស្ថិតនៅក្នុង​ផ្លូវ​រដិបរដុប​ច្រើន ហើយ​ពិសេស​ងាយ​នឹង​ធ្វើឱ្យ​អារម្មណ៍​ឆាប់​ខឹងឆេវ​ឆាវ​ផង​។​សម្រាប់​កិច្ចការងារ​នៅថ្ងៃនេះ​វិញ​ឃើញថា​ជារឿយៗ​ជាប់គាំង ហើយ​ធ្វើ​អ្វីមួយ​លោកអ្នក​មិន​គប្បី​សម្រេចចិត្ត​នៅពេល​វេលា​ម៉ោង​១១,០០- ២,៥៩​វិនាទី​រសៀល​ឡើយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​បញ្ច្រាសទិស​ត្រឡប់មកវិញ​មិន​នឹកស្មាន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​អាច​ជួបប្រទះ​នូវ​ការរំខាន​ពី​អ្នកដទៃ​ជា​ញឹកញាប់​ឬ​ការឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញខ្លួន​។ ក្រៅពីនេះ​ក៏​អាចមាន​ព័ត៌មាន​រំខាន​ត្រចៀក នាំឱ្យ​សៅហ្មង​ផងដែរ​។​សម្រាប់​ការប្រកប​ការងារ​វិញ​លោកអ្នក​អាច​ជួបប្រទះ​នូវ​ការផ្លាស់ប្តូរ​ការងារ និង​ពិសេស​អាច​ជួបប្រទះ​នូវ​រឿង​រាវ​សៅហ្មង​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ផល​ល្អ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​ក្រៅពីនេះ​ក៏​តែង​ទទួលលទ្ធផល​ល្អ​សម្រាប់​ការទារ​នរណាម្នាក់​ដែល​ជំពាក់​ប្រាក់កាស​ផងដែរ​។ សម្រាប់​ការប្រកប​ការងារ គឺ​តែង​អំណោយផល​ល្អ​សម្រាប់​លោកអ្នក រៀបចំ​កិច្ចការងារ​តាំង​តូច​ទាំង​ធំ​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ និង​អាច​កើប​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ច្រើនពេក​ឡើយ បើ​ពុំ​នោះទេ​អាច​នឹង​ជួប​រឿង​ខាត​ប្រយោជន៍​អ្វីមួយ​ពុំខាន​។​ទោះបីយ៉ាងណា​យីអ៊ុន​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ពុំ​គាប់ប្រសើរ​ចំពោះ​ការប្រកប​កិច្ចការងារ​ពេលព្រឹក​ប៉ុន្មាន​នោះឡើយ ដូចនេះ​បើ​មាន​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ថ្មីថ្មោង​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​បន្តិច ហើយ​បើ​ការងារ​ជា​កូនឈ្នួល​គេ​ផង​ងាយ​ត្រូវ​ថៅកែ​បណ្តេញចេញ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ រីឯ​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​តាម​ក្បួន​ហោរាសាស្ត្រ ហើយ​ក្នុង​សប្តាហ៍​នេះ​សម្រាប់​បុរស​កើត​ឆ្នាំរោង​គួរតែ​ពិចារណា​គិត​ឱ្យ​ច្បាស់លាស់​មុននឹង​ធ្វើការ​សំរេចចិត្ត​អ្វីមួយ ។​ចំណែក​ស្ត្រី​វិញ​គួរ​សម្រុក​ការងារ​ឱ្យបាន​ច្រើន​បំផុត​។​លោកអ្នក​មិនត្រូវ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍​ឡើយ ត្រូវ​ចេះ​ប្រមូល​អារម្មណ៍​មក​ស​ម្រុ​ការងារ​ឬ​ធ្វើ​អ្វីមួយ​ឱ្យ​ចប់​គោលដៅ​ទើប​ជាការ​ល្អ​បំផុត​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំម្សាញ់​នៅ​ខែ​នេះ​ដួង​រាសី​ល្អជា​មធ្យម​ធ្វើឱ្យ​ដំណើរ​ជីវិត​ត្រឡប់មក​ល្អ​ឡើងវិញ​។​បញ្ហា​មួយចំនួន​ធ្លាប់តែ​ចង្អៀត​បាន​ធូរស្បើយ ហើយ​មាន​ចន្លោះ​ផ្លូវ​ដើរ​គ្រាន់​ល្អប្រសើរ​ជាង​មុន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​កិច្ចការងារ​តូចធំ​មិនអាច​ប្រមាថ​បានទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​បើ​លោក​អ្នកមាន​បើក​របរ រយះពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ផងដែរ ហើយ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស និង ប្រឆាំង​គ្នាច្រើន ហើយ​បើ​លោកអ្នក​មិន​កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅ​ខែ​នេះ​ដួង​រាសី​របស់លោក​អ្នក​កើត​ឆ្នាំ​សេះ​ឃើញថា​ល្អប្រសើរ ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​ក៏មាន​ភាពរលូន និង ឆ្លើយតប​គ្រាន់​គាប់ចិត្ត​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ហក់​ឡើង​ខ្ពស់ ហេតុនេះ​លោកអ្នក​គប្បី​ទាញយក​ប្រយោជន៍​ពី​ឱកាស​អំណោយផល​នេះ​ក្នុងការ​បំពេញការងារ និង​ចំណែក​បញ្ហា​ប្រាក់កាស​របស់លោក​អ្នក​ក៏មាន​ការលូតលាស់​ឈានទៅ​មុខ​ដូច​ការរំពឹងទុក​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចុះសម្រុង និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​នរណាម្នាក់ ឬ​ចង់​ដោះស្រាយ​បញ្ហា​អ្វីមួយ​ឃើញថា​សញ្ញា​ភ្លើង​ខៀវ​កំពុងបើក​រង់ចាំ​ជានិច្ច​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ពី​រឿង​ការងារ និង​ព្រម​ជាមួយគ្នា​បញ្ហា​ប្រាក់កាស​ក៏​មានការ​ជឿនលឿន​គ្រាន់​ជាទី​ទុក​ចិ​ត្ដ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ផល​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​ឧបទ្រព​យាយី ម្ល៉ោះហើយ​ត្រូវ​រក្សា​ស្ងប់ស្ងាត់ ឬ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​មួយចំនួន​កាន់តែ​ប្រសើរ​។​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​បើ​ហាង​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ថ្មី​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ ដូចនេះ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួនប្រាណ​មិន​គិត​នោះឡើយ​ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ប្រពៃណី​ផូរផង់​បើ​ពុំ​នោះទេ​លោកអ្នក​ពិតជា​ត្រូវ​រែកពន់​កម្មក្រាស់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត ឬ​ទទួលបាន​ជោគ​លាភ​អ្វីមួយ​ផង​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន ហើយ​ងាយ​មានទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​បង្ក​ការ​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​បើ​ពុំ​នោះទេ​ពិតជា​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​មធ្យម​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ដោយសារតែ​ការយក​ភាព​ប្រចែប្រច័ណ្ឌ​ចំពោះ​គ្នាច្រើន​៕