មើលជាក់ចាំញាក់ចិញ្ចើម! Tony Rakkaen សុំទោសចំពោះការផុសដែលចង់អោយមានភាពអព្យាក្រឹតរហូតក្លាយទៅជាការរិះគន់យ៉ាងធ្ងន់ធ្ងរក្នុងបណ្ដាញសង្គម! មានរូបភាព
ក្លាយទៅជាប្រធានបទដ្រាម៉ាឡើងមកភ្លាមៗ បន្ទាប់ពីតារាសម្ដែងប្រុស Tony Rakkaen បានចេញមកផុសថាខ្លួនសុំមិនចូលរួមនិងម្ខាងណាឡើយ សុំទៅជាកណ្ដាល សុំនៅខាងអ្នកស្រលាញ់ធម្មជាតិ ហើយចង់ឃើញមុខនាយករដ្ឋមន្ដ្រីថ្មី ដោយប្រើរូបរបស់អ្នកនយោបាយកំលោះ Tim Phitha អមជាមួយឃ្លាដែលអធិប្បាយមុននេះ ទើបធ្វើអោយកើតការរិះគន់ផ្សេងៗតាមមក រហូតដល់ជាប់ហេសថេក # Tony Rakkaen នៅលំដាប់លេខ1 នៅក្នុង twitter ឆាប់ៗនេះ
ជាក់ស្ដែង Tony Rakkaen បានសម្រេចចិត្តផុសសារនៅក្នុង IG @tonirakkaen ម្ដងទៀតថា “ខ្ញុំសុំទោសសម្រាប់ការផុសមុននេះដែលប្រើពាក្យមិនសមគួ និងសក្ដិសមអ្នកគ្រប់គ្នា មិនពេញចិត្ត សូមអភ័យទោសអោយខ្ញុំផងបាទ”
“ខ្ញុំសុំទោសលោក Tim ផងដែរណាបាទ ដោយផ្ទាល់ខ្លួនខ្ញុំចូលចិត្តនយោបាយរបស់លោក Tim”
“ខ្ញុំអះអាងថាខ្ញុំត្រូវការការផ្លាស់ប្ដូរដែលល្អប្រសើរឡើង ខ្ញុំមិនត្រូវការមេដឹកនាំផ្ដាច់ការ ហើយមិនចូលចិត្តការប្រើហឹង្សា មិនចូលចិត្តការធ្វើបាបប្រជាជន”
ក្រោយមក Tony នៅបានសរសេរឃ្លាបិតកន្ទុយក្រោយទៀតថា “ខុសឆ្គងទៅហើយបាទ អភ័យទោសអោយខ្ញុំផងបាទ”
អត្ថបទដោយ : នីត្តា