លុយគេសោះចេះដឹងហួស! Pig Pimpaka ម៉ាក់របស់តារាប្រុស Napat ប្រលះយ៉ាងចាស់ដៃទៅអ្នកចូលចិត្តដេញដោលរឿងមិនគិតនិងបរិច្ចាគខ្លះជួយដល់…..! មានរូបភាព

ទោះបីជាចេញមុខមក  Call out បង្ហាញចំនុចឈររបស់ខ្លួនយ៉ាងច្បាស់លាស់រួចទៅហើយសម្រាប់តារាសម្ដែងជំនាន់មុន Pig Pimpaka អ្នកម៉ាក់ខ្លាំងរបស់ Nine Napat តែយ៉ាងណាមិនថាលើកជាសំនួរមិនគួអោយស្រលាញ់កើតឡើង ដូចជាប្រយោគថា “មិនបរិច្ចាគជួយខ្លះទេឬ?”

ក្នុងពេលថ្មីៗនេះ Pig Pimpaka ក៏មិននៅសំងំស្ងៀម ដោយសាម៉ីខ្លួនបានប្រលះត្រលប់ដោយការចែករំលែកពត៌មាន Nine Napat បរិច្ចាគទឹកប្រាក់ចំនួន 2 លានបាតដល់មន្ទីរពេទ្យដើម្បីជួយក្នុងការព្យាបាលកូវីដ-19 ព្រមជាមួយនិងឃ្លាថា “មានអ្នកសួរថា មិនបរិច្ចាគជួយខ្លះទេអី??….នេះហើយចា…..បរិច្ចាគក្នុងនាម Nine Napat…….ចុះហត្ថលេខានិងអនុម័តដោយ Pimpaka……ហើយនៅមានបរិច្ចាគ ត្រួសៗជាបន្ដបន្ទាប់ទៀត ច្បាស់ហើយទាំងអស់គ្នា”

រឿងនេះក្រៅពីហ្វេនៗចូលរួមអនុមោទនាផលបុណ្យហើយនិងចុចឡាយអោយជាច្រើនហើយ គ្រប់គ្នានៅនិយាយក្នុងសម្លេងតែមួយថា ម៉ាក់ Pig ពិតជាមិនធម្មតាទេចា

អត្ថបទដោយ : នីត្តា