ព្យាបាលមិនទាន់ជាស្រួលបួលផង គ្រូពេទ្យបែរជាបណ្តេញលោក Nawat អោយចេញពីមន្ទីរពេទ្យទៅវិញ!

កាលពីពេលថ្មីៗនេះកូវីដបានរីករាលយ៉ាងខ្លាំង អ្នកជំងឺជាច្រើនស្ទើរតែគ្មានគ្រែសម្រាប់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ហើយពិធីករដ៏ល្បីឈ្មោះមួយរូបគឺលោក Nawat ត្រូវបានពេទ្យបណ្តេញចេញពីមន្ទីរពេទ្យទាំងដែលលោកមិនទាន់ទទួលបានការព្យាបាលជាសះស្បើយស្រួលបួលផង។

លោកបានប្រាប់ទាំងខឹងថាមានគេតេមកប្រាប់លោកអោយចាក់ចេញពីមន្ទីរពេទ្យ ហើយលោកក៏បានតបថាលោកមិនទាន់បានទទួលការព្យាបាលគ្រប់ចំនួននិងមិនទាន់ជាសះស្បើយនៅឡើយផង តែគេនៅតែនិយាយថាលោកអាចចេញពីមន្ទីរពេទ្យបានហើយ ទាំងដែលលោកមិនទាន់ដកឧបករណ៍ជំនួយដង្ហើមចេញផង៕

After Footer (Active) - damrei Mr1 Zone2