បងប្អូនគេលេងអីប្លែកៗ! Boy Pakorn ស្ទើរតែលែងជាបងប្រុសហើយ ក្លាយទៅជារបស់លេងកំសាន្ដអារម្មណ៍…! មានរូបភាព

នៅជាមួយគ្នាជុំគ្នាហើយដឹងតែសើចបាត់អផ្សុកពិតៗ សម្រាប់កូនប្រុសត្រកូល Chat Borirak នាំស្នើរមកដោយបងធំយ៉ាង Boy Pakorn ហើយប្អូនប្រុសទាំងពីរនាក់យ៉ាង Nong Thana ហើយនិង Phat ហើយមួយរយៈពេលនេះគ្រប់គ្នាសុទ្ធតែនៅផ្ទះជុំគ្នាទើបតែងតែមានរឿងសប្បាយៗរហូត

ជាមួយនិងវីដេអូ Boy Pakorn ត្រូវប្អូនប្រុសព្រួតវ៉ៃដៃព្រមៗគ្នា ព្រោះថាលេងហ្គេមប្រកួតគ្នា ស្ដាប់បានដោយសារសម្លេងរបស់អ្នកទាំងអស់គ្នា Thana – Phat មិនមែនវ៉ៃលេងៗតិិចៗទេ ព្រោះឃើញបងធំលាន់មាត់ថាស្ទើរតែមិនមែនជាបងទៅហើយ ស្ទើរតែក្លាយជារឿងរំសាយអារម្មណ៍របស់ប្អូនហើយ

After Footer (Active) - damrei Mr1 Zone2

“អញស្ទើរតែមិនមែនជាបងហើយ ស្ទើរតែក្លាយទៅជារឿងរំសាយអារម្មណ៍ អញស្ទើរតែមិនមែនបងពួកឯងហើយហា #គ្រាន់តែលេងហ្គេម  @cmcamel @hanongh #mywm អ្នកថតមិនមែនអ្នកណាឆ្ងាយ  @momomama1234 ក្មេងៗយើងប្រើឯងខ្លាំងពេកឬ”

រឿងនេះប្អូនស្រីពៅតូចយ៉ាងអូន Van Mai ដល់ថ្នាក់អាណិតបងប្រុសប្រាប់ថាចាំយប់នេះនិងច្របាច់ដៃអោយបង Boy ណាចា

អត្ថបទដោយ : នីត្តា